ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿងទាំង៤ដែលមនុស្សប្រុសចង់ឲ្យអ្នកបង្ហាញគេតាមត្រង់។ តើមានអ្វីខ្លះទៅ?
1. នៅពេលដែលអ្នកកើតមានបញ្ហាស្មុគស្មាញ អ្នកគួរតែនិយាយចេញមក ដោយមិនគួរលាក់ក្នុងចិត្ត ហើយធ្វើមុខមិនរីក ឲ្យបុរសទាយនោះទេ ព្រោះអាចធ្វើឲ្យគេគិតថា បញ្ហាមកពីគេ ទើបអ្នកមិនសប្បាយចិត្តបែបនេះ។ ដូចនេះ អ្នកគួរតែនិយាយឲ្យត្រង់ ទើបមិនធ្វើឲ្យគេគិតផ្តេសផ្តាស។
2. អ្នកគួរតែនិយាយផែនការរបស់អ្នកចេញមកប្រាប់គេ ដោយឲ្យគេស្គាល់អ្នកឲ្យច្បាស់ ទើបមិនមានបញ្ហានៅពេលក្រោយ។
3. នៅពេលដែលអ្នកចង់បានកាដូរអ្វី អ្នកគួរតែនិយាយចេញមក ប៉ុន្តែមិនគួរនិយាយត្រង់ៗឡើយ ដោយអ្នកគួរតែនិយាយដោយបញ្ឆិត ទើបអាចធ្វើឲ្យបុរសដឹងថាអ្នកចង់បានអ្វី។ ដូចនេះ នៅពេលដែលគេទិញឲ្យអ្នក អ្នកនឹងអាចពេញចិត្តខ្លាំង ហើយមិនធ្វើមុខមិនរីកនោះទេ។
4. បើអ្នកចង់ទៅញ៉ាំនៅកន្លែងណា អ្នកគួរតែនិយាយចេញមកតាមត្រង់ ដោយមិនគួរទាយមកទាយទៅខាតពេលវេលាឥតប្រយោជន៍នោះទេ។ នៅពេលដែលអ្នកអាចនិយាយរឿងទាំង៤ខាងលើនេះតាមត្រង់ នោះមនោសញ្ចេតនាអ្នកនឹងល្អជាមិនខានឡើយ៕