សព្វថ្ងៃនេះ មានអាហារច្រើនណាស់ ដែលយើងមិនអាចញ៉ាំឆៅដូចមុននោះទេ ពីព្រោះ វាអាចបង្កជាគ្រោះថ្នាក់ដល់យើងបាន។ យើងអាចញ៉ាំត្រសក់ឆៅបាន ប៉ុន្តែ មិនមែនសាច់ជ្រូកនោះទេ។ ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នក នូវរបស់មួយចំនួន ដែលអ្នកមិនគួរញ៉ាំឆៅទាល់តែសោះ ទោះបីជាក្រោមរូបភាពណាក៏ដោយ ៖
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
១. សាច់មាន់
សាច់មាន់ឆៅ អាចត្រូវបានប៉ះពាល់ ដោយពពួកមេរោគ និងសត្វល្អិតចង្រៃ។ បើអ្នកមិនប្រយ័ត្ន ហើយញ៉ាំវាដោយមិនចម្អិនឲ្យបានឆ្អិនល្អ នោះអ្នកអាចនឹងឈឺធ្ងន់។ ក្រៅពីនេះ ក្លិនសាច់មាន់ឆៅ ក៏មិនល្អប៉ុន្មាន ចំពោះសុខភាពរបស់អ្នកដែរ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
២. សណ្តែករាងតម្រងនោម (Kidney Beans)
សណ្តែកប្រភេទនេះ ស្ថិតក្នុងបញ្ជីបន្លែ ដែលយើងមិនអាចញ៉ាំឆៅបាននោះទេ។ ជាតិប្រូតេអ៊ីន និង lectin … ដែលមាននៅក្នុងសណ្តែកនេះ មានគ្រោះថ្នាក់ណាស់ ចំពោះសុខភាពរបស់យើង។ ជាការពិត ជាតិ lectin (ត្រូវបានគេស្គាល់ថា phytohemagglutinin) អាចបណ្តាលឲ្យអ្នក មានបញ្ហាក្រពះពោះវៀន ដូចជា ក្អួត និងចង្អោរជាដើម។
៣. សាច់ជ្រូក
សាច់ជ្រូក អាចមានផ្ទុកពពួកព្រូនជាច្រើនប្រភេទ។ ប្រសិនបើអ្នក ទទួលទានសាច់ជ្រូក ដែលមិនឆ្អិនល្អ ពពួកប៉ារ៉ាសិតទាំងនោះ នឹងចូលទៅក្នុងរាងកាយរបស់អ្នក ហើយបង្កជាបញ្ហាយ៉ាងច្រើន ដែលយើងមិនអាចគិតដល់។
៤. ដំឡូងបារាំង
ពេលខ្លះ យើងចង់ញ៉ាំដំឡូងបារាំងឆៅ ដើម្បីធ្វើជាអន្លក់ ប៉ុន្តែ វាពិតជាគ្រោះថ្នាក់ខ្លាំងណាស់។ ដំឡូងបារាំងឆៅ មានផ្ទុកសារធាតុពុលម្យ៉ាង ហៅថា solanine។ សារធាតុពុលនេះ ត្រូវបានគេរកឃើញច្រើន នៅក្នុងដំឡូងបារាំងខ្ចី។ គ្រោះថ្នាក់ដែលអាចកើតឡើង នៅពេលអ្នកញ៉ាំវា ដោយមិនបានចម្អិនឲ្យល្អ មានដូចជា ឈឺក្បាល វិលមុខ ឈឺក្រពះ និងរហូតដល់ស្វិតដៃជើងទៀតផង៕