ស្បែកគឺជាសរីរាង្គសំខាន់សម្រាប់មនុស្សគ្រប់រូប។ដូចនេះការថែរក្សាស្បែកក៏ជាចំនុចសំខាន់ដែរ។ តើដំណាក់កាលនៃការថែរក្សាស្បែកនៃមនុស្សដែលមានវ័យខុសគ្នាមានលក្ខណ:ដូចគ្នាឬទេ? មិនដូចគ្នាទេព្រោះអ្នកមិនអាចយកវិធីរបស់កូនក្មេងមកប្រើចំពោះមនុស្សចាស់ទេ។
1. អាយុ១២ដល់២០ឆ្នាំ: អាចការពារដោយប្រើFormលុបមុខឬសាប៊ូក្រអូបដែលជំនួយដល់ស្បែកអ្នក ហើយនៅពេលលុបមុខរួចអ្នកអាចប្រើគ្រឿងសម្អាងដែលធ្វើឲ្យមុខអ្នកទន់រលោង។ អ្នកក៏អាចប្រើម៉ាស់បិទមុខមួយអាទិត្យម្តងដែរ។
2. ២០ដល់៣០ឆ្នាំ: មិនអាចប្រើសាប៊ូក្រអូបទេតែអាចប្រើFormលុបមុខធម្មតា។ អ្នកគួរតែប្រើទឹកក្តៅអ៊ុនៗដើម្បីជម្រះជាតិខ្លាញ់លើមុខ។ ម៉្យាងទៀតមិនត្រូវហាលថ្ងៃច្រើនទេ និងត្រូវប្រើគ្រឿងសំអាងដែលជំនួយស្បែកអ្នកឲ្យមានជាតិទឹកលាបនៅពេលយប់។
3. ៣០ដល់៤៥ឆ្នាំត្រូវការពារស្បែកដោយគេងឲ្យគ្រប់។ អ្នកមិនត្រូវហាលថ្ងៃច្រើន ហើយមិនត្រូវប្រើសាប៊ូមកលុបមុខទេ ត្រូវប្រើformលុបមុខសាមញ្ញបំផុត។ ម្យ៉ាងទៀត អ្នកត្រូវប្រើគ្រឿងសំអាងដែលមានសារធាតុវីតាមីនA,C,Eនិងអាចការពារពន្លឺថ្ងៃមកលាបលើមុខ។ ជាពិសេស ត្រូវផឹកទឹកឲ្យបានច្រើន ទើបអាចរក្សាសម្រស់អ្នកឲ្យស្អាតបានយូរ។ ដូចនេះអ្នកអាចជ្រើសរើសវិធីការពារស្បែកអ្នកតាមវ័យរបស់អ្នក៕