នៅពេលដែលអ្នកមានផ្ទៃពោះ ប្រសិនជាអ្នកឆារត្រកួនជាមួយអំបិលញ៉ាំ នោះវានឹងជួយធ្វើឲ្យក្រពះអ្នកដំណើរការល្អ ជាហេតុដែលធ្វើឲ្យអ្នកមិនឡើងទម្ងន់ដោយងាយនៅពេលដែលមានផ្ទៃពោះឡើយ កូនក៏អាចលូតលាស់បានល្អដែរ។ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីគ្រឿងផ្សំ និងរបៀបចម្អិន។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
គ្រឿងផ្សំ ៖ ត្រកួនចំនួន៣០០ក្រាម ខ្ទឹមសចំនួន៣គ្រាប់ ខ្លាញ់ចំនួនមួយស្លាបព្រាកាហ្វេ អំបិលចំនួនមួយភាគពីរស្លាបព្រាកាហ្វេ។
របៀបចម្អិន ៖
- ដំបូងអ្នកត្រូវលាងត្រកួនឲ្យស្អាត ហើយកាច់ជាកង់ៗ។
- បន្ទាប់មកអ្នកអាចចិញ្ច្រាមខ្ទឹមសឲ្យម៉ត់បាន។
- បន្ទាប់មកទៀតអ្នកអាចលីងខ្ទឹមឲ្យឈ្ងុយ រួចដាក់ត្រកួនចូលទៅឆារ។ នៅពេលដែលឆ្អិន អ្នកអាចដាក់អំបិលចូល ហើយត្រឡប់ចូលគ្នាឲ្យសព្វជាការស្រេច៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)