មានសំណួរជាច្រើនដែលមិត្តយុវវ័យយើង ជាពិសេសយុវតី ច្រើនតែសួរក្នុងប្រអប់សំបុត្ររបស់យើងតាមទំព័រ Page ក្នុង Facebook។ ប៉ុន្តែក្នុងនោះគេបានសួរថា បើសិនជាយើងពាក់អាវទ្រនាប់ដែលតូចពេក ឬធំពេក តើវានឹងប៉ះពាល់ដល់ការលូតលាស់សុដន់ដែរឬអត់?
ចំពោះចម្លើយគឺអត់ទេ។ អាវទ្រនាប់របស់ក្មេងស្រីនឹងមិនប៉ះពាល់ដល់ការលូតលាស់សុដន់របស់ពួកគេឡើយ។ នេះដោយសារតែហ្សែន និងអ័រម៉ូនជាអ្នកគ្រប់គ្រងការលូតលាស់សុដន់ មិនមែនអ្វីដែលក្មេងស្រីស្លៀកពាក់ឡើយ។
អាវទ្រនាប់មិនធ្វើឲ្យសុដន់លូតលាស់ ឬឈប់លូតលាស់ឡើយ ប៉ុន្តែការពាក់អាវទ្រនាប់ដែលត្រូវទំហំប្រហែលជាជួយឲ្យអ្នកកាន់តែមានផាសុកភាព។ អាវទ្រនាប់ដែលតូចពេកប្រហែលជាធ្វើឲ្យឈឺសុដន់ ដោសយារតែរបៀបដែលសុដន់មានប្រតិកម្មរបស់ក្មេងស្រីខ្លះអាចកើតឡើងនៅពេលពួកគេធំធាត់។ ហើយអាវទ្រនាប់ដែលធំពេកនឹងមិនផ្តល់នូវការទ្រទ្រង់គ្រប់គ្រាន់ទេ ដែលរឿងនេះក៏អាចនាំឲ្យមិនមានផាសុកភាពដែរបើសិនជាសុដន់អ្នកមានចលនា ឬរលាស់ចុះឡើយច្រើនពេក។ ដូច្នេះចូរស្វែងរកអាវទ្រនាប់ដែលមានទំហំត្រូវនឹងអ្នក និងមានផាសុកភាពនៅពេលពាក់។
តើអ្នកចង់ឲ្យសុដន់លូតលាស់តាមបែបធម្មជាតិរបស់វាទេ? ចូរញ៉ាំអាហារផ្តល់សុខភាពគ្រប់ប្រភេទ និងហាត់ប្រាណឲ្យទៀងទាត់។ ហើយមិនបាច់បារម្ភឡើយបើសិនជាវាមិនលូតលាស់ក្នុងអត្រាមួយដូចគ្នានឹងមិត្តភក្តិរបស់អ្នក។ ក្មេងស្រីខ្លះមានការលូតលាស់លឿនជាង និងខ្លះទៀតលូតលាស់យឺតជាង។ សុដន់របស់ក្មេងស្រីម្នាក់អាចនឹងបន្តលូតលាស់ និងប្រែប្រួលដល់ពេលពួកគេឈានចូលជាយុវវ័យ ឬវ័យកណ្តាល៕