ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីសញ្ញាដែលបង្ហាញអ្នកថា អ្នកកំពុងតែស្ថិតក្នុងតំបន់គ្រោះថ្នាក់ ដោយពោះវៀនធំអ្នកអាចជួបនឹងបញ្ហាបាន។ តើមានអ្វីខ្លះទៅ?
1. មុខសញ្ញាដំបូងរបស់មហារីកពោះវៀនធំគឺ អ្នកបត់ជើងធំចេញមកអាចមានឈាមមកជាមួយ។ ដូចនេះ អ្នកគួរតែទៅពិនិត្យ និងព្យបាលឲ្យបានទាន់ពេល ព្រោះបើអ្នកទុកយូរ ឈាមនោះនឹងប្រែជាពណ៌ស្រអាប់ ឬជាប់បង្គន់ក៏មានដែរ។
2. លាមកអ្នកនឹងអាចប្រែប្រួលទម្រង់ខុសពីពេលធម្មតា ហើយក្រោយពេលដែលអ្នកបត់ជើងរួច លាមកនោះក៏អាចជាប់បង្គន់ផងដែរ។ ដូចនេះ អ្នកមិនគួរខ្ពើមមិនមើលលាមកអ្នកទេ ដោយអ្នកគួរតែសង្កេតរាល់ថ្ងៃ ទើបអ្នកអាចដឹងពីសុខភាពរបស់ពោះវៀនធំអ្នក។
3. មហារីកពោះវៀនធំនេះ នឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាខ្វះឈាម អស់កម្លាំង ល្ហិតល្ហៃ ដោយអាចធ្វើឲ្យអ្នកមិនសូវចង់ញ៉ាំអ្វីទេ។ ម្យ៉ាងទៀត ក្រពះអ្នកក៏ពិបាករំលាយអាហារផងដែរ។ ដូចនេះ នៅពេលដែលមានអាការៈទាំងនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។
4. អ្នកក៏អាចកើតមានអាការៈឈឺពោះដោយគ្មានមូលហេតុដែលពេលដែលអ្នកកំពុងតែប្រឈមមុខនឹងជំងឺមហារីកពោះវៀនធំ ដោយធ្វើឲ្យពោះអ្នកឈឺខុសពីពេលធម្មតា។ ដូចនេះ ប្រសិនជាមានអាការៈខាងលើកើតឡើង អ្នកគួរតែប្រញាប់ទៅជួបគ្រូពេទ្យដើម្បីពិនិត្យឲ្យបានច្បាស់ ទើបមិនធ្វើឲ្យជំងឺអ្នកកាន់តែធ្ងន់ធ្ងរ៕