ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការធ្វើឲ្យមនុស្សប្រុសឈ្លក់វង្វេងនឹងអ្នក។ តើមានអ្វីខ្លះទៅ?
1. អ្នកគួរតែរៀនចេះស្វែងយល់ពីចិត្តរបស់គេ ដោយដឹងពីគំនិតរបស់គេ ហើយយកវិធីដ៏សាមញ្ញក្នុងការចាប់យកចិត្តរបស់គេឲ្យមកមានលើអ្នក ទើបអាចធ្វើឲ្យគេស្រឡាញ់អ្នកបានយូរ ព្រោះមានអ្នកដែលយល់ចិត្តគេនៅក្បែរ ដោយធ្វើឲ្យគេមានអារម្មណ៍សុវត្ថិភាព និងកក់ក្តៅពេលនៅជិតអ្នក។
2. អ្នកគួរតែធ្វើយ៉ាងណាឲ្យមានភាពទាក់ទាញ ដោយអ្នកអាចបំពេញបំណងរបស់គេបាន។ ការបំពេញបំណងនេះ អាចធ្វើឲ្យគេកាន់តែចង់នៅក្បែរអ្នក ព្រោះអ្នកអាចផ្តល់ឲ្យគេបាននូវអ្វីដែលគេចង់។ ប៉ុន្តែមានពេលខ្លះ អ្នកក៏អាចបដិសេធផងដែរ ព្រោះមានរឿងខ្លះ អ្នកមិនអាចបំពេញបំណងគេបានអស់ឡើយ។
3. អ្នកអាចបង្កើតតម្រូវការរបស់គេ មានន័យថា ធ្វើយ៉ាងណាឲ្យគេគ្មានអ្នកមិនបាន ដោយមានតែអ្នកទេ ដែលអាចធ្វើឲ្យគេបាន។ ការធ្វើបែបនេះ ទើបអាចចងចិត្តគេឲ្យនៅក្បែរអ្នក ដោយមិនមានជនទី៣ឡើយ។ ដូចនេះ អ្នកអាចធ្វើតាមវិធីទាំងនេះបាន ដើម្បីចាប់បានចិត្តបុរសដែលអ្នកចង់បាន៕