ប្រសិនជាអ្នកមិនចង់ឲ្យកូនស្រីអ្នកខូច ក្រោយពេលដែលគេពេញវ័យ អ្នកគួរតែផ្តល់យោបល់៧នេះដល់គេ។ តើមានអ្វីខ្លះទៅ?
- កូនមិនគួរតែងតែកើតទុក្ខព្រោះតែសំបកក្រៅនោះទេ ព្រោះមនុស្សទាំងឡាយមានទស្សនៈខុសគ្នាចំពោះសម្រស់។ ដូចនេះ កូនមិនចាំបាច់ធ្វើការកែប្រែខ្លួនខ្លាំងក៏ស្អាតដែរ។
- កូនមិនគួរទៅពាក់ព័ន្ធជាមួយនឹងបុរសដែលមានប្រពន្ធរួចហើយនោះទេ ព្រោះអាចនាំរឿងដាក់ខ្លួនបាន។
- កូនមិនគួរជឿជាក់អ្នកដទៃដោយងាយស្រួលនោះទេ ព្រោះកូនមិនអាចមើលដឹងចិត្តរបស់អ្នកទាំងនោះឡើយ។ ជាពិសេស កូនមិនគួរសេពគ្រឿងស្រវឹង ឬពាក់ព័ន្ធនឹងថ្នាំញៀនឡើយ ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់កូនគ្រប់ពេល។
- កូនមិនគួរចាយវាយច្រើនឡើយ ដោយចេះសន្សំខ្លះ ទើបអាចផ្តល់ជាប្រយោជន៍ដល់កូនបានក្នុងថ្ងៃអនាគត។
- កូនមិនគួរបាត់បង់ជំនឿចិត្ត ហើយមើលងាយខ្លួនឯងនោះទេ ទោះបីជាជួបនឹងឧបសគ្គអ្វីក៏ដោយ។ កូនគួរតែខិតខំប្រឹងប្រែងពុះពារឲ្យបាន។
- កូនគួរតែប្រឹងឲ្យអស់ពីសមត្ថភាព នៅពេលដែលកូនចង់ជោគជ័យ។
- ចុងក្រោយ កូនគួរតែចាំថា មានម៉ាក់ប៉ានៅពីក្រោយចាំគាំទ្រ និងផ្តល់ក្តីស្រឡាញ់ដល់កូនគ្រប់ពេល៕