ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទ្រព្យដែលឆ្នាំទាំងឡាយខាងលើអាចទទួលបានពីមួយឆ្នាំទៅមួយឆ្នាំ។ តើមានអ្វីខ្លះទៅ?
ឆ្នាំរោង
អ្នកដែលកើតក្នុងឆ្នាំនេះ ជាបុគ្គលដែលមានទ្រព្យច្រើននៅពេលក្រោយ ដោយពេលដល់វ័យកណ្តាល ទ្រព្យនឹងចាប់ផ្តើមរីក។ លុះដល់ពេលចាស់ នឹងអាចរស់នៅបានសោយសុខ។ ជាពិសេស ១០ឆ្នាំក្រោយ អ្នកនឹងអាចប្រទះនឹងទ្រព្យមួយផ្នែកធំ ដោយធ្វើឲ្យអ្នករស់នៅបានយ៉ាងសុខស្រួល។
ឆ្នាំម្សាញ់
បុគ្គលដែលកើតក្នុងឆ្នាំនេះ នៅពាក់កណ្តាលជីវិតក្រោយ នឹងអាចមានទ្រព្យមិនតូចឡើយចូលមក។ ជាពិសេស ១០ឆ្នាំក្រោយ វាសនាអ្នកមិនចាញ់អ្នកដែលកើតក្នុងឆ្នាំរោងឡើយ។ អ្នកនឹងមានលុយច្រើនទៅៗជាមិនខានឡើយ។
ឆ្នាំថោះ
ថ្វីត្បិតតែនៅពាក់កណ្តាលជីវិតមុន អ្នកមិនសូវជួបនឹងសំណាងល្អ ប៉ុន្តែនៅពាក់កណ្តាលជីវិតក្រោយ អ្នកនឹងមានវាសនាមិនធម្មតាឡើយ ដោយអាចរកបានប្រាក់មួយផ្នែកធំចូលមកដើម្បីធ្វើឲ្យអ្នករស់នៅបានយ៉ាងសប្បាយរីករាយ។
ឆ្នាំមមែ
ទេវតានឹងតាមថែរក្សាអ្នកគ្រប់ឆ្នាំ ដោយធ្វើឲ្យអ្នកមានប្រាក់ច្រើនទៅៗជាមិនខាន។ ដូចនេះ អ្នកនឹងមិនរស់នៅក្នុងស្ថានភាពលំបាកយូរឡើយ ដោយអាចនឹងរស់នៅក្នុងជីវភាពស្រួលក្នុងពេលឆាប់ៗនេះជាមិនខាន។
ឆ្នាំវក
អ្នកដែលកើតក្នុងឆ្នាំនេះ ជាបុគ្គលដែលមើលធ្លុះគ្រប់បញ្ហា ដោយមិនងាយចុះចាញ់ឡើយ។ ជាពិសេស ទ្រព្យដែលគេអាចទទួលបានគឺច្រើនទៅៗ មិនងាយតិចនោះទេ។ ដូចនេះក្នុងឆ្នាំបន្តទៅនេះ អ្នកនឹងមានជីវិតថ្មីមួយដែលមនុស្សជាច្រើនស្ងើចសរសើរ៕