កាលពីថ្ងៃអង្គារមុននេះ អង្គការសុខភាពពិភពលោកបានណែនាំថា អញនកដែលមានអាការៈរបស់ជំងឺបង្កឡើងដោយវីរុសកូវីដ១៩ ត្រូវចៀសវាងការលេបថ្នាំប្រភេទ Ibuprofen ដែលរឿងនេះធ្វើឡើងក្រោយពីមន្ត្រីសុខាភិបាលជនជាតិបារាំងបានដាក់បម្រាមថា ថ្នាំប្រឆាំងការរលាកអាចធ្វើឲ្យវីរុសបង្កជំងឺនេះកាន់តែធ្ងន់ធ្ងរទៅៗ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការដាក់បម្រាមដែលធ្វើឡើងដោយមន្ត្រីសុខាភិបាលជនជាតិបារាំងឈ្មោះថា Olivier Veran បានតាមដានទៅលើការសិក្សាថ្មីមួយដែលចុះក្នុងសារព័ត៌មានថ្មីឈ្មោះថា The Lancet បានបញ្ជាក់ថា ទ្រឹស្តីដែលនិយាយថា អង់ហ្ស៊ីមមួយបានកើនឡើងដោយថ្នាំប្រឆាំងការរលាកដូចជា Ibuprofen អាចជំនួយ និងធ្វើឲ្យការបង្ករោគរបស់វីរុសកូវីដ១៩ កាន់តែធ្ងន់ធ្ងរឡើយ។
អ្នកនាំពាក្យរបស់អង្គការសុខភាពពិភពពលោក Christian Lindmeier បានប្រាប់អ្នកសារព័ត៌មានរបស់ភ្នាក់ងារសុខាភិបាលអង្គការសហប្រជាជាតិថា “យើងនឹងរកមើលការណែនាំកាន់តែច្បាស់បន្ថែមទៀត។ ប៉ុន្តែក្នុងពេលនេះ យើងសូមណែនាំឲ្យប្រើថ្នាំ ប៉ារ៉ាសេតាម៉ុលជំនួសវិញ ហើយក៏មិនបាច់ប្រើថ្នាំ Ibuprofen ដែរ។ នេះគឺជារឿងសំខាន់។ បើសិនជាគ្រូពេទ្យចេញថ្នាំ Ibuprofen ឲ្យប្រើ ពិតណាស់វាគឺជារឿងរបស់គាត់”។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) គាត់បានបន្ថែមទៀតថា “ការប្រើប្រាស់ពពួកថ្នាំ Ibuprofen និងថ្នាំអំបូរប្រឆាំងការរលាកដូចគ្នានេះ អាចជាកត្តាធ្វើឲ្យធ្ងន់ធ្ងរលើការបង្ករោគដោយវីរុសកូវីដ១៩ ទៅវិញទេ។ ក្នុងករណីក្តៅខ្លួន ចូរប្រើថ្នាំប៉ារ៉ាសេតាម៉ុលទៅៗ៕