អាស៊ីតហ្វូលិក គឺចាំបាច់ណាស់ក្នុងរាងកាយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ពិសេសវាជួយក្នុងដំណើរការសំយោគ DNA និងការបង្កើតកោសិកាគ្រាប៉ឈាមក្រហម។ ដូច្នេះថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីប្រភពដ៏ប្រសើរនៃអាស៊ីតហ្វូលិក ៖
១. ផ្កាខាត់ណាខៀវ
ត្រឹមមួយពែងនៃផ្កាខាត់ណាខៀវអាចផ្ដល់អាស៊ីតហ្វូលិកដល់ទៅ ១៣ភាគរយនៃតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់រាងកាយ។
២. ទំពាំងបារាំង
បន្លែនេះមានផ្ទុកកាឡូរីទាប ប៉ុន្តែអាចផ្ដល់អាស៊ីតហ្វូលិកប្រមាណ ២២ភាគរយនៃតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់រាងកាយ។ ទំពាំងបារាំងក៏ជាប្រភពដ៏ប្រសើរនៃវីតាមីន A វីតាមីន C និងវីតាមីន K ព្រមទាំងសារធាតុម៉ង់កាណែសទៀតផង។
៣. ផ្លែបឺរ
អ្នកអាចទទួលបានអាស៊ីតហ្វូលិកប្រមាណ ៤១ ភាគនៃតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់រាងកាយពីការទទួលទានផ្លែបឺរត្រឹមតែមួយផ្លែ។
៤. បន្លែបៃតង
ក្រៅពីមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ ជាតិរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្ម បន្លែបៃតងក៏ជាប្រភពដ៏ប្រសើរបំផុតមួយនៃអាស៊ីតហ្វូលិកដែលរាងកាយត្រូវការចាំបាច់ដើម្បីរក្សាបាននូវសុខភាពល្អរឹងមាំ។
៥. មើមឆៃថាវក្រហម
ត្រឹមមួយពែងនៃមើមឆៃថាវក្រហមស្ងោររួចអាចផ្ដល់ឱ្យរាងកាយនូវអាស៊ីតហ្វូលិកដល់ទៅ ៣៤ ភាគរយនៃតម្រូវការចាំបាច់ប្រចាំថ្ងៃ។ បន្លែមើមនេះក៏មានប្រសិទ្ធភាពបន្សាបជាតិពុលពីក្នុងរាងកាយគួរឱ្យកត់សម្គាល់ផងដែរ៕