ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿងដែលអ្នកគួរតែប្រយ័ត្នពេលរួមភេទ ទើបមិនប៉ះពាល់ដល់សុខភាព។ តើមានអ្វីខ្លះទៅ?
1. នៅពេលដែលបុរសស្រវឹង ហើយចង់រួមភេទជាមួយអ្នក អ្នកមិនគួរយល់ព្រមឡើយ ដោយអ្នកគួរតែបដិសេធជាដាច់ខាត ព្រោះបើអ្នកព្រម ហើយមិនប្រយ័ត្នមានផ្ទៃពោះ នោះកូនដែលកើតចេញមកនឹងមានលក្ខណៈមិនគ្រប់ឡើយ។
2. ប្រសិនជាបុរស ឬអ្នកមានជំងឺ អ្នកមិនគួររួមភេទជាមួយគ្នាឡើយ ព្រោះក្រោយពេលដែលរួមភេទរួច នឹងអាចប៉ះពាល់ដល់សុខភាពអ្នកទាំងពីរខ្លាំងណាស់។ ប្រសិនជាធ្ងន់ធ្ងរ អាចឆ្លងដល់គ្នាទៀតផង ដោយធ្វើឲ្យពិបាកព្យាបាលជាខ្លាំង។
3. បើអ្នកមិនសប្បាយចិត្ត ឬមានចិត្តមួលម៉ៅ អ្នកមិនគួរយល់ព្រមរួមភេទជាមួយបុរសឡើយ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់មនោសញ្ចេតនារបស់អ្នក ថែមទាំងធ្វើឲ្យអ្នកមិនសប្បាយចិត្តឡើយ។
4. មុន និងក្រោយរួមភេទ អ្នកគួរតែសម្អាតប្រដាប់ភេទរបស់អ្នក មិនថាបុរស ឬស្ត្រីឡើយ ត្រូវតែសម្អាតរួម ទើបអាចរួមភេទបាន ព្រោះបើអ្នកមិនសម្អាតទេ អាចនាំមេរោគដល់គ្នាបាន។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ ទើបមិននាំជំងឺដល់ខ្លួន។ ការរួមភេទជារឿងសប្បាយ ប៉ុន្តែបើអ្នកធ្វើខុស នោះអ្នកនឹងគ្រោះថ្នាក់ខ្ពស់ណាស់៕