បើសិនអ្នកជាមនុស្សចូលចិត្តញ៉ាំតែ មានដំណឹងល្អមួយដែលអ្នកស្រាវជ្រាវបានរកឃើញថា ការញ៉ាំតែបៃតងអាចជួយបំបាត់បញ្ហាអាឡែហ្ស៊ីនឹងអាហារបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការអាឡែហ្ស៊ីនឹងអាហារកើតឡើងនៅពេលប្រព័ន្ធភាពស៊ាំមានប្រតិកម្មខ្លាំងជ្រុលទៅនឹងអាហារ ឬសារធាតុក្នុងអាហារ។ តាមការសិក្សាដែលចុះផ្សាយក្នុងសារព័ត៌មាន Frontiers in Immunology បានរកឃើញថា ការញ៉ាំតែបៃតងនឹងបង្កើនចំនួនបាក់តេរីល្អក្នុងពោះវៀន អាចជួយទប់ស្កាត់ការឆ្លើយតបនឹងប្រព័ន្ធភាពស៊ាំក្នុងការប្រតិកម្មនឹងអាហារបាន។
សម្រាប់ការសិក្សានេះដែរធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Shinshu ក្នុងប្រទេសជប៉ុន បានពិនិត្យមើលតែបៃតង និងការកើនឡើងច្រើននៃបាក់តេរី Flavonifractor Plautii (FP) ក្នុងពោះវៀនធំ។ FP ត្រូវបានគេរកឃើញថាជាផ្នែកមួយនៃការរំលាយ Catechin ក្នុងពោះវៀន។ Catechin គឺជាអង់ទីអុកស៊ីដង់មួយប្រភេទដែលមានក្នុងអាហារជាច្រើនរួមទាំង តែបៃតងផង រហូតដល់ ៣០ ទៅ៤២ភាគរយនៃទម្ងន់ស្ងួតរបស់វាគឺ Catechin នេះហើយ។ អ្នកស្រាវជ្រាវបានរកឃើញថា ការញ៉ាំ FP តាមមាត់ អាចទប់ស្កាត់ការឆ្លើយតបនឹង Th2 របស់ប្រព័ន្ធភាពស៊ាំបានយ៉ាងខ្លាំងចំពោះការមានប្រតិកម្មអាឡែហ្ស៊ីនឹងអាហារក្នុងខ្លួន។
អាហារដែលយើងញ៉ាំមានឥទ្ធិពលទៅលើបាក់តេរីច្រើនប្រភេទក្នុងពោះវៀន។ ការញ៉ាំតែបៃតងនឹងបង្កើនចំនួន FP សម្រាប់ទប់ស្កាត់ការឆ្លើយតប Th2 របស់ប្រព័ន្ធភាពស៊ាំ។ FP គឺជាប្រភេទនៃត្រកូលគ្រួសារបាក់តេរី Clostridia ដែលត្រូវបានគេដឹងថា មានឥទ្ធិពលទៅលើប្រព័ន្ធភាពស៊ាំ ហើយក៏ជួយទប់ស្កាត់ការរលាកផងដែរ។
យោងទៅតាមការសិក្សាបានឲ្យដឹងថា ប្រភេទបាក់តេរី Clostridia ខ្លះអាចជួយបញ្ចុះសម្ពាធឈាម និងខ្លះទៀតត្រូវបានគេដឹងថាមានច្រើនលើមនុស្សមានសាច់ច្រើន និងមិនមានលើមនុស្សដែលធាត់ទេ ដែលជាហេតុនាំឲ្យអ្នកស្រាវជ្រាវជឿថា វាអាចប្រើដើម្បីថែរក្សាទម្ងន់ឲ្យនៅថេរបាន។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ប៉ុន្តែ អ្នកស្រាវជ្រាវបានសម្គាល់ឃើញថា វាត្រូវតែមានការសិក្សាច្រើនទៀតពិនិត្យទៅលើសុវត្ថិភាពរបស់ FP មុនពេលប្រើប្រាស់វាជាប្រូបាយអូទិចសម្រាប់ព្យាបាលអាឡែហ្ស៊ី៕