អ្នកស្រាវជ្រាវជាច្រើននិយាយថា ថ្នាំសម្រាប់ព្យាបាលជំងឺពុកឆ្អឹងប្រហែលជាអាចជួយព្យាបាលបញ្ហាជ្រុះសក់បានដែរ។ ប្រធានដឹកនាំការសិក្សានេះឈ្មោះ Nathan Hawkshaw មកពី University of Manchester ក្នុងប្រទេសអង់គ្លេស បាននិយាយថា ការពិតដែលនិយាយអំពីរឿងនេះគឺមិនធ្លាប់ត្រូវបានគេពិចារណាទៅលើប្រធានបទជ្រុះសក់ទេ។ រឿងដែលធ្វើឲ្យសក់លូតលាស់វិញគឺជារឿងភ្ញាក់ផ្អើលមួយដោយសារតែឥទ្ធិពលចម្លងរបស់វា។ វាអាចមានថ្ងៃមួយបង្កើតបាននូវភាពខុសគ្នាពិតប្រាកដមួយសម្រាប់អ្នកដែលជក់សក់ហើយ។
អ្នកស្រាវជ្រាវបានកត់សម្គាល់ឃើញថា មានថ្នាំតែពីរប្រភេទទេគឺ Minoxidil (Rogaine) និង Finasteride (Propecia, Proscar) ដែលត្រូវបានគេប្រើដើម្បីព្យាបាលបញ្ហាត្រពែកក្បាលរបស់បុរស។ ថ្នាំទាំងពីរប្រភេទនេះសុទ្ធតែមានផលរំខាន ហើយច្រើនតែបង្កឲ្យមានការលូតលាស់សក់ឡើងវិញផងដែរ។
តាមរយៈការរុករកជម្រើសដែលអាចទៅរួចផ្សេងៗទៀត លោក Hawkshaw និងសហការីរបស់គាត់ បានរកឃើញថា ថ្នាំ WAY-316606 អាចបន្ថយឥទ្ធិពលនៃប្រូតេអ៊ីនមួយឈ្មោះថា SFRP1។ ប្រូតេអ៊ីននេះនឹងទប់ស្កាត់ការលូតលាស់ និងធំធាត់របស់ជាលិកាភាគច្រើនរួមទាំងគល់រោមផងដែរ។ នៅពេលអ្នកស្រាវជ្រាវព្យាបាលគល់រោមដោយប្រើថ្នាំ វានឹងជម្រុញដល់ការលូតលាស់របស់ពួកគេ។
WAY-3166606 ត្រូវបានផលិតឡើងពីដើមមកដើម្បីព្យាបាលជំងឺពុកឆ្អឹងទេ។
អ្នកស្រាវជ្រាវនិយាយថា ការសិក្សានេះគឺត្រូវធ្វើតេស្តឲ្យមានសុវត្ថិភាព និងប្រសិទ្ធភាពនៃថ្នាំមួយនេះ និងសមាសធាតុស្រដៀងៗគ្នាជាច្រើនទៀតផង។ ការសិក្សានេះត្រូវបានចុះផ្សាយក្នុងសារព័ត៌មាន PLOS Biology កាលពីថ្ងៃទី ៨ខែឧសភានេះទេ៕