អ្វីៗគ្រប់យ៉ាងនឹងមានការប្រែប្រួលទៅតាមអាយុ ដូច្នេះទ្វារមាសក៏ដូចគ្នាដែរ។ ខណៈពេលដែលការប្រែប្រួលរបស់ធម្មជាតិចំពៅះភាពរឹងមាំរបស់អាងត្រគាក និងភាពក្រាសរបស់ស្បែបបេរទ្វាមរាសមិនកើតឡើងតែក្នុងពេលមួយយប់នោះ អ្នកគ្រាន់តែអាចត្រៀមខ្លួនឲ្យស្រេចសម្រាប់ការប្រែប្រួលទាំងនេះផងទៅ។
ការរួមភេទ ការប្រើថ្នាំពន្យាកំណើត ការមានផ្ទៃពោះ និងការសម្រាលកូនគឺជាកត្តាទាំងឡាយដែលអាចប៉ះពាល់ដល់ទ្វារមាសអ្នកក្នុងរយៈពេលអាយុបានខ្ទង់ ២០ឆ្នាំ។ អាយុជាមធ្យមសម្រាប់ស្រ្តីជនជាតិអាមេរិកគួរតែមានកូនដំបូងនោះគឺ ២៦ឆ្នាំ។ ថ្វីបើមានមនុស្សកាន់តែច្រើនរងចាំដល់អាយុខ្ទង់ ៣០ឆ្នាំក្នុងការមានកូនក៏ដោយ តែការថ្លែងតាមបែបវិទ្យាសាស្រ្តនិយាយថា បើសិនជាផ្អែកទៅលើភាពអាចមានកូនបានខ្ពស់បំផុត និងសុខភាពទូទៅទៀតនោះ អាយុត្រឹមខ្ទង់ ២០ឆ្នាំ ប្រហែលពេលវេលាដ៏ល្អសម្រាប់ការមានផ្ទៃពោះហើយ។ ដូច្នេះយកល្អគួរតែស្វែងយល់ឲ្យច្រើនលើការថែរក្សាសុខភាពទ្វារមាសក្នុងអាយុខ្ទង់ ២០ឆ្នាំនេះ។
ភាពរឹងមាំ
ពណ៌របស់ស្បែកទ្វារមាសនឹងប្រែប្រួលដោយផ្អែគទៅតាមហ្សែនពិសេសរបស់អ្នក ប៉ុន្តែជាទូទៅ ស្បែកនឹងស្តើងជាងមុន។ ស្បែកក៏មិនទំនងជាក្រាសដូចកាលពេលជាយុវវតីឡើយ។ យ៉ាងណាមិញ សម្រាប់រោមនៅថ្ងាសក្រោមគឺមិនស្តើងទេ។ ផ្ទុយទៅវិញ វាអាចនិយាយថា ក្នុងវ័យ ២០ឆ្នាំនេះគឺ រោមនៅថ្ងាស់ក្រោមដុះពេញលេញតែម្តង។
សម្រាប់អតិភាពលើការសម្រាលកូនផងនោះ កម្រាលអាងត្រគាកគឺជាកន្លែងដែលសំខាន់បំផុតដែលត្រូវថែរក្សាហើយ។ ស្រ្តីស្ថិតក្នុងវ័យខ្ទង់ ២០ឆ្នាំ គឺមានតិចតួច ឬមិនមានបញ្ហាខ្សោយសាច់ដុំអ្វីឡើយ។ ពេលខ្លះ សាច់ដុំនៅកម្រាលអាងត្រគាកប្រហែលជាតឹងពេក និងរឹងមាំក្នុងពេលនេះ ដែលជាហេតុនាំឲ្យការរួមភេទមានការឈឺចាប់ខ្លាំង។
ការរួមភេទ
ជាទូទៅ ទ្វារមាសស្រ្តីគឺមិនពិបាកជាមួយនឹងការចេញទឹករំអិលបែបធម្មជាតិក្នុងអាយុខ្ទង់ ២០ឆ្នាំឡើយ។ រឿងតែមួយគត់ដែលអាចប៉ះពាល់ដល់រឿងនេះគឺថា បើសិនជាអ្នកប្រើថ្នាំពន្យាកំណើត វាអាចបន្ថយការចេញទឹករំអិលរបស់ទ្វារមាសបាន។ តែចំណង់ផ្លូវភេទច្រើនតែឡើងខ្ពស់ក្នុងពេលនេះដែរ។
បើសិនជាអ្នកសម្គាល់ឃើញថា ទឹករំអិលក្នុងទ្វារមាសមានការថយចុះចាប់ពីពេលប្រើថ្នាំពន្យាកំណើតមក យកល្អគួរតែផ្លាស់ប្តូរមូដែលផ្សេង ឬជ្រើសរើសវិធីពន្យាកំណើតផ្សេងទៀត។
ដើម្បីការពារខ្លួនពីជំងឺកាមរោគ យកល្អគួរតែចាំក្នុងចិត្តថា គេមិនដែលប្រើប្រេងដូងជាមួយនឹងស្រោមអនាម័យឡើយ។ បើសិនជាដៃគូអ្នកប្រើស្រោមអនាម័យ អ្នកក៏គួរតែចៀសវាងការប្រើទឹករំអិលមានជាតិប្រេងបន្ថែមទៀតដែរ ព្រោះវាត្រូវបានគេដឹងថា អាចបំផ្លាញប្រសិទ្ធភាពរបស់ស្រោមអនាម័យ និងមិនមានការការពារល្អឡើយ។
ខ្លួនឯង
ក្នុងវ័យ ២០ឆ្នាំ ជាពិសេសក្នុងអាយុលើបណ្តាញសង្គម វាជារឿងមួយញឹកញាប់ណាក្នុងការមានអារម្មណ៍ថា មានសម្ពាធក្នុងការធ្វើអ្វីមួយដើម្បីពង្រឹងដល់រូបសម្បត្តិខាងក្រៅរបស់អ្នក។ ដូច្នេះទ្វារមាសក៏មិនមែនជាករណីលើកលែងដែរ។ ទ្វារមាសស្រ្តីមិនមែនមានន័យថា គួរតែមានក្លិនក្រអូបដូចផ្លានោះទេ។ ដូច្នេះចូរជំនួសឲ្យការប្រើប្រាស់ផលិតផលផ្តល់ក្លិនដល់ទ្វារមាស មកលាងសម្អាតធម្មតាជាមួយនឹងទឹកក្តៅឧណ្ហៗ និងសាប៊ូដុំដែលគ្មានក្លិនជាប្រចាំវិញទៅ៕