អាពាហ៍ពិពាហ៍គឺជារឿងមួយជីវិតរបស់មនុស្សគ្រប់រូប ដូចនេះមុននឹងរៀបការអ្នកត្រូវតែមើល គិត និងសម្រេចចិត្តឲ្យបានល្អ និងច្បាស់លាស់។ ខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីចំនុចមួយចំនួនដែលអាចជួយអ្នកជ្រើសរើសគូស្រករដែលត្រូវ។ តើមានអ្វីខ្លះទៅ?
មានពាក្យត្រូវនិយាយ
មុនពេលរៀបការ មានរឿងអ្វីអ្នកត្រូវតែនិយាយចេញមក ហើយពិភាក្សាគ្នាថាតើក្រោយពេលរៀបការរួច អ្នកទាំងពីរអាចធ្វើបានឬទេ? ក្រោយពេលដែលអ្នកធ្វើបែបនេះរួច ទើបអ្នកអាចដឹងថាអ្នកគួរតែរៀបការជាមួយមនុស្សប្រុសម្នាក់នឹងឬទេតាមរយៈចម្លើយដែលគេបានឆ្លើយ។
មិនត្រូវព្រោះតែស្នេហា ហើយបោះបង់ខ្លួនឯង
អ្នកមិនត្រូវព្រោះតែស្រឡាញ់គេខ្លាំង ហើយបោះបង់ចោលកិតិ្តយសរបស់ខ្លួន និងឳពុកម្តាយនោះទេ រួមជាមួយការងារផងដែរ ហើយស្នេហាដែលល្អ គឺជាស្នេហាដែលហ៊ានលះបង់ទាំងសងខាង មិនមែនមានតែអ្នកលះបង់តែម្ខាងទេ បើគេជាមនុស្សបែបនេះមែន ចូលអ្នកកុំរៀបការជាមួយគេឲ្យសោះ ព្រើអ្នកនឹងមិនអាចទទួលបានសុភមង្គលឡើយ។
មុនរៀបការ គួរតែទៅជួបអ្នកផ្ទះគេ
នៅមុនពេលដែលអ្នកសម្រេចចិត្តរៀបការជាមួយគេ អ្នកត្រូវតែទៅមើលផ្ទះរបស់គេជាមុនសិន ថាតើគ្រួសារគេជាគ្រួសារដូចម្តេច? ចុះសម្រុងជាមួយគ្នាឬទេ? ជាគ្រួសារមានភាពរីករាយឬទេ? ជាគ្រួសារដែលមានប្រើអំពើហឹង្សាឬអត់? ទើបអ្នកដឹងថាអ្នកគួរដើរចូលជីវិតអាពាហ៍ពិពាហ៍ជាមួយគេឬទេ។
មិនត្រូវរៀបការជាមួយមនុស្សប្រុសដែលប្រើអំពើហឹង្សាមកដោះស្រាយបញ្ហា
អ្នកមិនត្រូវរៀបការជាមួយបុរសដែលមានស្រីច្រើន ហើយនៅពេលដែលមានរឿងកើតឡើងម្តងៗតែងតែប្រើអំពើហឹង្សាមកដោះស្រាយបញ្ហាជានិច្ចនោះទេ នេះជាបុរសដែលអ្នកគួរតែគេចឲ្យឆ្ងាយ ព្រោះគេអាចនឹងវ៉ៃអ្នកនៅថ្ងៃណាមួយក្រោយពេលដែលរៀបការរួច ហើយបើបានវ៉ៃម្តងហើយ នឹងមានលើកទី២ដូចគ្នា៕