ទឹកម្នាស់គឺជាភេសជ្ជៈដ៏ពេញនិយមមួយក្នុងប្រទេសថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី កម្ពុជាជាដើម។ សម្រាប់ការស្រាវជ្រាវសម័យទំនើបនេះវិញបានឲ្យដឹងថា ទឹកផ្លែម្នាស់មានប្រយោជន៍ចំពោះសុខភាពយើងច្រើនយ៉ាងដូចជា ពង្រឹងដល់ការរំលាយអាហារ និងសុខភាពបេះដូង បន្ថយការរលាក និងអាចការពារជំងឺមហារីកថែមទៀត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ផ្ទុកទៅដោយសារធាតុមានប្រយោជន៍ជាច្រើន
ក្រៅពីសម្បូរទៅដោយវីតាមីន និងជាតិរ៉ែ ទឹកម្នាស់គឺជាប្រភពដ៏ល្អមួយនៃអង់ទីអុកស៊ីដង់ ហើយក៏ជាសារធាតុរុក្ខជាតិដ៏មានប្រយោជន៍មួយក្នុងការជួយឲ្យមានសុខភាពល្អដែរ។ អង់ទីអុកស៊ីដង់នឹងជួយបន្សាបរ៉ាឌីកាលសេរីដែលកើនឡើងក្នុងរាងកាយដោយសារតែកត្តាជាច្រើនដូចជា ការបំពុលបរិយាកាស ស្រ្តេស ឬរបបអាហារមិនផ្តល់សុខភាពតែម្តង។ ក្រៅពីនេះទឹកផ្លែម្នាស់ក៏មានវីតាមីន C, Beta Carotene និងសារធាតុ Flavonoids ជាច្រើនទៀតដែលល្អចំពោះសុខភាព។
ពង្រឹងដល់ប្រព័ន្ធការពាររាងកាយ
ទឹកម្នាស់ប្រហែលជាជំរុញដល់ប្រព័ន្ធការពាររាងកាយកាន់តែខ្លាំងទៅៗ។ តាមការសិក្សាបានឲ្យដឹងថា សារធាតុ Bromelain ដែលជាអង់ហ្ស៊ីមធម្មជាតិក្នុងទឹកម្នាស់អាចភ្ញោចដល់ប្រព័ន្ធភាពស៊ាំបាន។ វាក៏ពង្រឹងដល់ការជាសះស្បើយពីការបង្ករោគដែរដូចជា ជំងឺរលាកសួត រលាកប្រហោងឆ្អឹងក្នុងមុខ និងការរលាកទងសួត ជាពិសេសនៅពេលប្រើផ្សំគ្នាជាមួយនឹងថ្នាំផ្សះតែម្តង។
ជួយដល់ការរំលាយអាហារ
អង់ហ្ស៊ីមក្នុងទឹកម្នាស់អាចដើរតួនាទីជា Protease សម្រាប់ជួយរំលាយប្រូតេអ៊ីនទៅជាសមាសធាតុតូចៗដូចជា Amino Acids និង Smal Peptides ដើម្បីផ្តល់ភាពកាន់តែងាយស្រួលដល់ការបឺតស្រូបចូលទៅក្នុងពោះវៀន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)តាមការសិក្សាទៅលើសត្វបានឲ្យដឹងថា សារធាតុ Bromelain ក៏ប្រហែលជាជួយការពារពោះវៀនពីគ្រោះថ្នាក់ ដោយសារបាក់តេរីបង្ករាករូសដូចជា E. Coli និងអាសន្នតរោគជាដើម៕