មន្ត្រីជាន់ខ្ពស់ក្រសូងសុខាភិបាលនិយាយនៅថ្ងៃនេះថាជំងឺមហារីកចំនួន១០បានកំពុងតែគំរាមកំហែងដល់អាយុជីវិតប្រជាជនកម្ពុជា។
មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះរូបបន្តទៀតថា តាមរបាយការណ៍ប្រចាំឆ្នាំ របស់ក្រសូង សុខាភិបាល បានអោយដឹងថាក្នុងចំណោមជំងឺមហារីកទាំងដប់ដែលគំរាមកំហែងជាងគេនៅក្នុងប្រទេសកម្ពុជាគឺជំងឺមហារីកសួតនិងទងសួត។
ជំងឺមហារីកីរផ្សេងទៀតដែលកើតមានញឹកញាប់និងខ្លាំងជាងគេចំពោះស្ត្រីគឺជំងឺមហារីកមាត់ស្បូននិងជំងឺមហារីកដោះ។
ចំណែកជំងឺមហារីក៦ផ្សេងទៀតនោះរួមមាន ជំងឺមហារីកក្រពះ មហារីកពោះវៀន មហារីកស្បូន មហារីកថ្លើម មហារីកអូវ៉ែរ មហារីកក្រអូមមាត់ និង មហារីកផ្សេងទៀតដូចជាក្រពេញប្រូស្តាតជាដើម៕