ជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាមជាជំងឺដែលមនុស្សភាគច្រើនកើតមាន។ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងណែនាំអ្នកពីគ្រឿងផ្សំ និងរបៀបធ្វើបបរពីរប្រភេទនេះសម្រាប់អ្នកដែលមានទឹកនោមផ្អែម។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
បបរសណ្តែកខៀវ
អ្នកអាចយកអង្ករខ្សាយចំនួន៥០ក្រាម ទៅដាំជាមួយសណ្តែកខៀវចំនួន៥០ក្រាមមកញ៉ាំបាន ព្រោះនៅក្នុងសណ្តែកខៀវមានសារធាតុដែលអាចជួយបញ្ចុះសម្ពាធឈាមអ្នក ដែលស័ក្តិសមសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែម រួមជាមួយជំងឺលើសសម្ពាធឈាម ប៉ុន្តែប្រសិនជាអ្នកមានជំងឺទឹកនោមផ្អែមជាមួយជំងឺដែលទាក់ទងនឹងក្រលៀន អ្នកមិនអាចញ៉ាំបានទេ។
បបរការ៉ុត
អ្នកអាចយកការ៉ុតដែលស្រស់ចំនួន៥០ក្រាម ដាំជាមួយអង្ករខ្សាយចំនួន១០០ក្រាមញ៉ាំបាន។ បបរមួយប្រភេទនេះស័ក្តិសមសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែមលាយជាមួយជំងឺលើសសម្ពាធឈាម៕(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)