ប្រសិនជាអ្នកស្រឡាញ់បុរសម្នាក់ព្រោះតែចំណុចទាំងនេះ នោះអ្នកនឹងមិនអាចទទួលបានសុភមង្គលឡើយ។ តើមានអ្វីខ្លះទៅ?
1. អ្នកមិនគួរមើលឃើញសមត្ថភាពរបស់គេ ហើយស្រឡាញ់គេទេ ព្រោះអ្នកស្រឡាញ់ត្រឹមសមត្ថភាព ប៉ុន្តែមិនមែនជារូបពិតរបស់គេ។ ដូចនេះ អ្នកនឹងពិបាករស់នៅចុះសម្រុងនឹងគ្នាណាស់។
2. អ្នកមិនគួរស្រឡាញ់ ព្រោះអ្នកទុកគេជាidolរបស់អ្នកឡើយ ព្រោះអ្នកអាចអស់សង្ឃឹមខ្លាំងពេលដែលអ្នករំពឹងខ្ពស់។ ជាពិសេស អ្នកក៏មិនអាចរស់នៅបានសប្បាយរីករាយដែរ ព្រោះអ្នកអាចទ្រគេច្រើនជាងគេទ្រអ្នក។
3. អ្នកមិនគួរស្រឡាញ់បុរសម្នាក់ដែលម្តាយអ្នកប្រឆាំងដើម្បីបញ្ឈឺគាត់នោះទេ ព្រោះការប្រឆាំងរបស់ម្តាយគ្រប់រូបសុទ្ធតែចង់ឲ្យកូនល្អ។ ដូចនេះ អ្នកគួរតែយកគំនិតគាត់មកពិចារណាខ្លះ ដោយមិនគួរតែងតែធ្វើផ្ទុយពីពាក្យសម្តីគាត់ឡើយ។
4. អ្នកមិនគួរស្រឡាញ់បុរសម្នាក់ព្រោះតែរូបរាងខាងក្រៅទេ ព្រោះវាអាចធ្វើឲ្យចិត្តអ្នកប្រេះបាន។ មនុស្សប្រុសដែលស្អាត ភាគច្រើនមិនមានចិត្តស្មោះលើតែមនុស្សស្រីម្នាក់ទេ គេអាចមានលើសពី២ឡើងទៅ។ ដូចនេះ បើអ្នកមិនចង់ឈឺចិត្ត អ្នកមិនគួរស្រឡាញ់បុរសដែលស្អាតខ្លាងនោះឡើយ៕