ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីបុគ្គលដែលមិនអាចប៉ះថ្នាំសក់បានឡើយ ព្រោះអាចនាំគ្រោះថ្នាក់ដល់ខ្លួន។ តើមានអ្វីខ្លះទៅ?
1. ក្រោយពេលដែលអ្នកសម្រាលកូនហើយភ្លាម អ្នកមិនគួរលាបសក់ឡើយ ព្រោះវាមិនត្រឹមតែអាចប៉ះពាល់ដល់អ្នកទេ ថែមទាំងអាចប៉ះពាល់ដល់សុខភាពកូនទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ វានឹងអាចធ្វើឲ្យសក់អ្នកជ្រុះអស់ ព្រោះសរសៃសក់អ្នកកំពុងតែទន់ខ្សោយ។
2. នៅពេលដែលអ្នកកំពុងតែមករដូវ អ្នកមិនគួរទៅលាបសក់ភ្លាមនោះទេ ព្រោះប្រព័ន្ធការពារអ្នកកំពុងតែខ្សោយ។ ដូចនេះ បើអ្នកលាបសក់ នោះវានឹងអាចធ្វើឲ្យប៉ះពាល់ដល់ស្បែកក្បាល និងសុខភាពអ្នកជាខ្លាំង។
3. ចំពោះអ្នកដែលមានស្បែកក្បាលប្រតិកម្មជាមួយនឹងថ្នាំលាបសក់ ក៏មិនគួរទៅលាបសក់ដែរ ព្រោះវាអាចធ្វើឲ្យអាការៈកាន់តែធ្ងន់ធ្ងរ។ ប៉ុន្តែបើអ្នកចង់លាប ដោយខានពុំបាន អ្នកគួរតែយកថ្នាំនោះមកសាកល្បងនៅក្រោយត្រចៀកចំនួន៣ថ្ងៃ បើគ្មានបញ្ហាទេ នោះអ្នកអាចលាបបាន។
4. អ្នកដែលធ្វើការក្រោមពន្លឺថ្ងៃ ដោយតែងតែឈរក្រោមពន្លឺថ្ងៃ មិនស័ក្តិសមក្នុងការលាបសក់ឡើយ ព្រោះអាចធ្វើឲ្យសក់អ្នកងាយខូចណាស់។ ដូចនេះ អ្នកគួរតែចៀសពីការលាបសក់ ប៉ុន្តែបើអ្នកលាបរួចហើយ អ្នកអាចពាក់មួកដើម្បីការពារសក់របស់អ្នកបាន។
5. កូនក្មេង មនុស្សចាស់ និងអ្នកដែលមានថ្លើម និងសួតមិនល្អ មិនគួរប៉ះពាល់ថ្នាំលាបសក់ឡើយ ព្រោះវាអាចធ្វើឲ្យសុខភាពអ្នកកាន់តែទ្រុឌទ្រោមទៅៗពីមួយថ្ងៃទៅមួយថ្ងៃដោយសារតែសារធាតុថ្នាំទាំងនោះ។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។
6. ចំពោះអ្នកដែលមានសរសៃសក់មិនល្អពីកំណើតក៏មិនគួរលាបសក់ដែរ ព្រោះបើអ្នកហ៊ានតែលាប សក់អ្នកនឹងមិនអាចស្រោចស្រង់មកវិញឡើយ ដោយវាអាចកាន់តែខូចថែមទៀត។ ដូចនេះ បុគ្គលទាំង៦ខាងលើនេះ គួរតែប្រយ័ត្ននៅពេលដែលចង់លាបសក់៕