ប្រទេសប្រេស៊ីល ៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា ប្រទេសប្រេស៊ីលបានរាយការណ៍ថា មានករណីឆ្លងកូវីដ១០ ឆ្លង១៦,៤០៩ករណី ក្នុងមួយថ្ងៃ ដែលចំនួននេះបានកើនឡើងដល់ ៥១៤,៨៤៩ករណី នៅទូទាំងប្រទេស។
ប្រទេសប្រេស៊ីលស្ថិតនៅលំដាប់ទី២ បន្ទាប់ពីសហរដ្ឋអាមេរិក នៅលើតារាងចំណាត់ថ្នាក់ករណីជំងឺកូវីដ១៩ នៅលើពិភពលោក។ លោកវេជ្ជបណ្ឌិត Carissa Etienne ប្រធានអង្គការសុខភាពអាមេរិកាំង បាននិយាយនៅដើមសប្តាហ៍នេះថា អាមេរិកបានក្លាយជាចំណុចកណ្តាលនៃជំងឺរាតត្បាតកូវីដ១៩។
ប្រទេសប្រេស៊ីល ក៏បានកត់ត្រាចំនួនអ្នកបាត់បង់ជីវិតដោយសារតែជំងឺកូវីដ១៩ចំនួន ៤៨០ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បើយោងតាមក្រសួងសុខាភិបាល ដែលនេះបង្កើនចំនួនអ្នកបាត់បង់ជីវិតសរុបដល់ ២៩,៣១៤នាក់។
គួរបញ្ជាក់ផងដែរថា ប្រទេសប្រេស៊ីល មានចំនួនអ្នកបាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ ខ្ពស់ជាងគេលំដាប់ទី៤ លើពិភពលោក។ នេះបើយោងតាមសាកលវិទ្យាល័យ Johns Hopkins៕
ប្រភព៖ កោះសន្តិភាព