ភាពស្ងួតរបស់ទ្វារមាស គឺជាបញ្ហាទូទៅ ប៉ុន្តែវាអាចព្យាបាលបាន។ វាជារឿងដែលស្ត្រីជាច្រើនជួបប្រទះនៅពេលខ្លះក្នុងជីវិតរបស់ពួកគេ។
វាអាចជាបញ្ហាមួយនៅគ្រប់អាយុទាំងអស់ ប៉ុន្តែ វាគឺជាបញ្ហាជាក់លាក់មួយ សម្រាប់ស្ត្រីដែលឆ្លងកាត់ ឬបានអស់រដូវ។
កុំព្រងើយកន្តើយលើទ្វារមាសស្ងួត ឬខ្មាស់អៀនរឿងនេះ ដើម្បីស្វែងរកជំនួយ ប្រសិនបើវាជាបញ្ហាសម្រាប់អ្នក។ មានការព្យាបាលមួយចំនួនដែលអាចជួយបាន។
រោគសញ្ញានៃទ្វារមាសស្ងួត
ស្ត្រីខ្លះមានរោគសញ្ញានៃភាពស្ងួតទ្វារមាសនៅតាមពេលជាក់លាក់មួយចំនួនដូចជាអំឡុងពេលរួមភេទ ខណៈពេលដែលអ្នកដទៃមានបញ្ហានេះគ្រប់ពេលវេលា។
បញ្ហាទាក់ទងនឹងការមានទ្វារមាសស្ងួតរួមមាន ៖
1. រលាកទ្វារមាស មិនស្រួល រមាស់ ឬអារម្មណ៍ឈឺផ្សារ
2. មិនសុខស្រួល អំឡុងពេលរួមភេទ
3. ការថយចុះការរួមភេទ
4. ការលំបាកក្នុងការទទួលបានការសម្រើប និងឈានដល់ចំណុចកំពូល
5. ផ្ទៃទ្វារមាសមើលទៅស្លេក និងស្តើង
6. ទ្វារមាសរួម ឬតឹងជាងមុន
7. ត្រូវការនោមញឹកជាងធម្មតា
8. ការឆ្លងមេរោគលើផ្លូវបង្ហូរទឹកមូត្រម្តងហើយម្តងទៀត៕