ប្រទេសអ៊ីតាលី ៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា ទោះបីជាមានការបន្ធូរបន្ថយរយៈពេល៤សប្តាហ៍ក៏ដោយ ក៏ចំនួនករណីឆ្លងជំងឺកូវីដ១៩ថ្មីនៅអ៊ីតាលី នៅតែបន្តធ្លាក់ចុះ។
យោងតាមតួលេខដែលចេញផ្សាយដោយទីភ្នាក់ងារការពារជនស៊ីវិលរបស់ប្រទេសអ៊ីតាលី កាលពីថ្ងៃអាទិត្យបានឱ្យដឹងថា ចំនួនករណីសកម្មនៃជំងឺកូវីដ១៩ បានថយចុះជាង ១,៦០០ករណី ក្នុងរយៈពេល ២៤ម៉ោង។
សេចក្តីថ្លែងការណ៍បាននិយាយថា មានការថយចុះយ៉ាងហោចណាស់ ១,៦១៦ករណី ចាប់តាំងពីតួលេខកាលពីថ្ងៃសៅរ៍ ដែលបាននាំចំនួនសរុបដល់ប្រមាណ ៤២,០៧៥ករណី។
ចំនួនអ្នកបាត់បង់ជីវិតដោយសារកូវីដ១៩ នៅក្នុងប្រទេសបច្ចុប្បន្ន មានចំនួនប្រហែល ៣៣,៤១៥ នាក់ ដែលនេះមកពីការកើនឡើងចំនួនអ្នកបាត់បង់ជីវិត ៧៥នាក់បន្ថែមទៀត ដោយសារជំងឺនេះ ចាប់តាំងពីម្សិលមិញ៕
ប្រភព៖ កោះសន្តិភាព