ជំងឺអេបូឡាប្រភេទថ្មីមួយ ត្រូវបានប្រកាសនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ដោយជំងឺនេះបានផ្ទុះនៅភាគខាងកើតប្រទេស។
លោក Eteni Longondo រដ្ឋមន្រ្តីសុខាភិបាល ឱ្យដឹងថា មនុស្ស ៤នាក់ដែលបានស្លាប់នៅក្រុង Mbandaka ត្រូវបានធ្វើតេស្តរកឃើញវិជ្ជមានជំងឺអេបូឡាប្រភេទថ្មី នៅក្នុងមន្ទីរពិសោធន៍ជាតិ។ «យើងមានជំងឺរាតត្បាតអេបូឡាប្រភេទថ្មីមួយ នៅក្រុង Mbandaka។ យើងនឹងបញ្ជូនវ៉ាក់សាំង និងថ្នាំពេទ្យ ទៅកាន់ក្រុងនោះយ៉ាងឆាប់រហ័ស»។
ពាក់ព័ន្ធនឹងការផ្ទុះជំងឺនេះ លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោក បានបង្ហោះនៅលើបណ្តាញទ្វីតធើថា ការផ្ទុះនៃជំងឺថ្មីនេះ គឺជាការក្រើនរំលឹកមួយថា កូវីដ១៩ មិនមែនជាជំងឺតែមួយគត់ដែលគំរាមដល់ជីវិតមនុស្សឡើយ៕
ប្រភព៖ Kley Kley