រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ម្នាក់ទៀតហើយ សរុបអ្នកកំពុងព្យាបាលមានចំនួន៣នាក់ ហើយអ្នកឆ្លងទូទាំងប្រទេសកើនដល់១២៦នាក់ គិតត្រឹមថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០។
យោងតាមការចេញផ្សាយបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ចំនួនអ្នកព្យាបាលជាសះស្បើយពីជំងឺកូវីដ១៩សរុបទូទាំងប្រទេសមានចំនួន១២៣នាក់ ស្មើនឹង៩៨.៤០% ធៀបនឹងចំនួនអ្នកមានវីរុសកូវីដ១៩ទាំងអស់ នៅក្នុង ចំនួននេះមានស្រី៣៩នាក់ និងបុរស៨៤នាក់ ។
អ្នកសម្រាកព្យាបាលនៅមន្ទីពេទ្យរដ្ឋនៅថ្នាក់ជាតិ និងថ្នាក់ខេត្តមានចំនួន៣នាក់ (ជាបុរស) រួមមាន ជនជាតិខ្មែរ១ នាក់ដែលបានវិលត្រឡប់ពីប្រទេសហ្វីលីពីន និងបុរសជនជាតិខ្មែរ បារាំងដែលមានលទ្ធ ផលវិជ្ជមានវីរុសកូវីដ១៩កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យមិត្តភាពខ្មែរ សូវៀត និងបុរសជនជាតិខ្មែរម្នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យមិត្តភាពកម្ពុជា ជប៉ុនមង្គលបុរី នៃខេត្តបន្ទាយមានជ័យ។
ក្រសួងបន្តថា នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ មានករណីវិជ្ជមានជំងឺកូវីដ១៩ចំពោះ បុរសជនជាតិខ្មែរបារាំង អាយុ៣០ ឆ្នាំ ធ្វើដំណើរមកពីប្រទេសបារាំងតាមជើងហោះ ហើយពីសារធារណរដ្ឋកូរ៉េ មកដល់កម្ពុចាកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ស្នាក់នៅ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលត្រូវបានក្រុមគ្រូពេទ្យយកវត្ថុសំណាករបស់គាត់ ទៅវិភាគឡើងវិញនៅវិទ្យាស្ថានប៉ាស្ទ័កម្ពុជាក្នុងកំឡុងថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័កនៅផ្ទះរបស់គាត់ ដែលទទួលបានលទ្ធផលវិជ្ជមានវីរុសកូវីដ១៩ នៅថ្ងៃទី៦ខែមិថុនាឆ្នាំ២០២០។ បច្ចុប្បបុរសនេះត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅ មន្ទីពេទ្យមិត្តភាពខ្មែរ សូវៀត។
ក្រសួងកត់សម្គាល់ថាលទ្ធផលវិភាគសំណាករបស់គាត់នៅថ្ងៃទី២៥ខែឧសភា ឆ្នាំ២០២០ គឺអវិជ្ជមាន ។ ប្រទេសដែលបុរសខាងលើនេះបានធ្វើដំណើរ និងថ្នាក់នៅរយៈពេល ១៤ថ្ងៃចុងក្រោយ មុនមកដល់កម្ពុជាគឺប្រទេសអស់គ្លេសប្រទេសអាល្លីម៉ង់ ប្រទេសបារាំង និងប្រទេសកូរ៉េ។
ក្រសួងអះអាងថាក្រុមការងារឆ្លយតបបន្ទាន់របស់ក្រសួងនឹងមន្ទីរសុខាភិបាលរាជធានីភ្នំពេញកំពុងបន្តធ្វើការស្រាវជ្រាវបន្ថែមទៀតដើម្បីរកអ្នកប៉ះពាល់។ ចំនួនអ្នកធ្វើតេស្តអ្នក ដំណើរយតាមយន្តហោះសរុបចាប់ពីថ្ងៃទី១៦ខែឧសភា ឆ្នាំ២០២០មកដល់បច្ចុប្បន្ន ចំនួនធ្វើតេស្ត អ្នកដំណើរតាមយន្តហោះសរុបមាន៣៦៣៧នាក់ ស្រី (ស្រី ៧៥៦នាក់ និងបុរស២៨៨១នាក់)។ ការធ្វើតេស្ត សំណាក់វត្ថុវិភាគនៅក្នុងចំនួនសរុបទាំងអស់នេះ មានលទ្ធភាពវិជ្ជមានវីរុសកូវីដ១៩ ចំនួន៣នាក់ ដែលម្នាក់ជាស្ត្រីមកពីសហរដ្ឋអាមេរិក បានជាសះស្បើយ ហើយ និង នៅសល់ចំនួន២នាក់កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ។
ក្រសួងសុខាភិបាលបានលើកឡើងទៀតថា ចំនួនធ្វើតេស្តសំណាកវត្ថុវិភាគសរុប ទាំងប្រទេស គិតចាប់ពីខែមករា ឆ្នាំ២០២០ មកដល់បច្ចុប្បន្ននេះ វត្ថុសំណាកសរុបទូទាំង ប្រទេសមានចំនួន២១.៧៤៩សំណាកដែ លស្មើនឹង ១.៣១០សំណាក ក្នុងចំណោមប្រជា ជនមូយលាននាក់ដែលតួលេខនេះខ្ពស់ជាងបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់៕
ប្រភពពី៖ កោះសន្តិភាព