ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿងដែលធ្វើឲ្យអ្នកមានភាពទាក់ទាញខ្លាំង។ តើមានអ្វីខ្លះទៅ?
1. អ្នកគួរតែបង្កើតចំណង់ចំណូលចិត្តអ្នក ព្រោះវាជាកត្តាសំខាន់ក្នុងការធ្វើឲ្យបុរសម្នាក់មកស្រឡាញ់អ្នក។ នៅពេលដែលអ្នកមានចំណូលចិត្តដូចគ្នា នោះអ្នកនឹងអាចនៅជាមួយគ្នាបានយូរ។
2. អ្នកគួរតែរៀនចេះរំភើបចិត្តនៅមុខគេ ដោយនៅពេលដែលមើលកុនជាមួយគ្នា អ្នកអាចធ្វើជាទឹកភ្នែលរលីងរលោងបាន។ ក្រោយពេលដែលគេឃើញអ្នកបែបនេះ គេនឹងអាចដាក់ចិត្តលើអ្នកកាន់តែច្រើន។
3. អ្នកគួរតែចេះថែរក្សាសុខភាពផ្លូវកាយ ផ្លូវចិត្ត និងសម្រស់ឲ្យបានល្អ ព្រោះវាជាកត្តាសំខាន់ក្នុងការធ្វើឲ្យមនុស្សប្រុសម្នាក់មកស្រឡាញ់អ្នកបាន។ ដូចនេះ អ្នកនឹងអាចរកឃើញគូអនាគតអ្នកលឿនជាមិនខានឡើយ។
4. មិនថាការងារអ្នករវល់យ៉ាងណាទេ អ្នកគួរតែចេះរ៉ូមែនទិចខ្លះ ទើបអាចទាក់ទាញបានបុរស ព្រោះគ្មានមនុស្សប្រុសណាដែលមិនស្រឡាញ់នារីដែលចេះអណ្តែកអណ្តូងនោះទេ។
5. អ្នកគួរតែតែងខ្លួនឲ្យមានរបៀបរាល់ថ្ងៃ ដោយមិនគួរស្លៀកពាក់ខោមិនខោ អាវមិនអាវនោះទេ ព្រោះអាចធ្វើឲ្យបុរសរត់ចេញពីអ្នកអស់។ ដូចនេះ នៅពេលដែលអ្នកស្លៀកពាក់ស្អាតបាត នឹងបង្កើនមន្តស្នេហ៍អ្នកខ្លាំងណាស់។
6. អ្នកគួរតែមានចំណូលផ្ទាល់ខ្លួន មិនថាទាប ឬខ្ពស់នោះទេ ព្រោះចំណូលនេះសំខាន់ណាស់។ បើអ្នកគ្មានចំណូលផ្ទាល់ខ្លួនទេ នឹងធ្វើឲ្យបុរសមើលងាយអ្នកជាខ្លាំង។ ដូចនេះ បើអ្នកមិនចង់ក្លាយជារបស់លេងរបស់មនុស្សប្រុស អ្នកគួរតែបង្កើតចំណូលជារបស់ខ្លួន៕