ប្រសិនជាអ្នកចង់មានរាងដែលស្អាត អ្នកគួរតែពិសារផ្លែឈើទាំងនេះ។ តើមានអ្វីខ្លះទៅ?
1. ផ្លែត្របែក អ្នកអាចបរិភោគបាន ព្រោះសំបកវាស្តើង សាច់ក្រាស់ ថែមទាំងសម្បូរទៅដោយសារធាតុចិញ្ចឹម និងវីតាមីនជាច្រើន ដោយជួយទប់មិនឲ្យអ្នកឆាប់ចាស់។ ជាពិសេស ជាតិពុលទាំងឡាយនឹងចេញមកអស់ ធ្វើឲ្យស្បែកអ្នកស្រស់ថ្លាខ្លាំង។
2. ផ្លែល្ហុង សម្បូរទៅដោយសារធាតុចិញ្ចឹម ធ្វើឲ្យអ្នកមិនកើតជំងឺលើសសម្ពាធឈាម រលាកក្រលៀន ទល់លាមក ថែមទាំងជួយក្រពះរំលាយអាហារបានល្អ និងព្យាបាលជំងឺក្រពះផងដែរ។ ជាពិសេស អាចជួយអ្នកមិនងាយចាស់ផងដែរ។
3. ក្រូចថ្លុង មិនត្រឹមតែធ្វើឲ្យអ្នកមិនធាត់ទេ ថែមទាំងអាចធ្វើឲ្យអ្នកមិនប្រឈមមុខនឹងជំងឺទឹកនោមផ្អែមទៀតផង។ ដូចនេះ អ្នកអាចពិសារបានតាមចិត្ត ដោយមិនបាច់បារម្ភថាធាត់នោះទេ។
4. ផ្លែឈើរី ជាផ្លែឈើដែលមានផ្ទុកជាតិស្ករទាប ធ្វើឲ្យអ្នកមានសម្រស់ស្អាត ថែមទាំងមានសុខភាពល្អទៀតផង។ ជាពិសេស ជំងឺមួយចំនួនក៏អាចព្យាបាលដោយផ្លែឈើមួយនេះផងដែរ។
5. ផ្លែប៉ោម អាចជួយធ្វើឲ្យក្រពះអ្នកមិនងាយឈឺឡើយ។ ជាពិសេស ផ្លែប៉ោមមួយនេះ នឹងជួយធ្វើឲ្យអ្នកចៀសពីពេទ្យនៅពេលដែលអ្នកញ៉ាំមួយផ្លែជារៀងរាល់ថ្ងៃ។ ម្យ៉ាងទៀត ក៏អាចធ្វើឲ្យអ្នកស្វាងស្រាផងដែរ។
6. ផ្លែសាលី មានសារធាតុជួយបញ្ចេញជាតិពុល ថែមទាំងជួយអ្នកមិនឲ្យក្តៅក្នុង។ ជាពិសេស ជាតិស្ករក្នុងនោះក៏ទាបដែរ។ ដូចនេះ ចំពោះអ្នកដែលខ្លាចធាត់ និងខ្លាចជំងឺទឹកនោមផ្អែមអាចបរិភោគបាន ព្រោះវាអាចធ្វើឲ្យអ្នកមានរាងស្អាត និងការពារសុខភាពអ្នកក្នុងពេលតែមួយបាន៕