មេជីវិតឈ្មោលតិចមានន័យថា ទឹកកាមដែលបាញ់ចេញក្នុងពេលឈានដល់ចំណុចកំពូលនៃការរួមភេទ មានមេជីវិតតិចជាង ចំនួនធម្មតា។ ការដែលមានមេជីវិតឈ្មោលតិចបែបនេះ ជាមូលហេតុដ៏ធំមួយដែលនាំឲ្យស្ត្រីមិនងាយមានផ្ទៃពោះបាន ដោយសារតែចំនួនមេជីវិតឈ្មោលមិនអាចរលាយចូលគ្នាជាមួយមេជីវិតញីបាន។ ទោះបីជាយ៉ាងណាក៏ដោយ បុរសជាច្រើនដែលមានមេជីវិតឈ្មោលទាបនៅតែអាចមានកូនបានដដែល។
មានកត្តាប្រឈមមុខមួយចំនួនដែលជាប់ទាក់ទងនឹងការថយចុះរបស់មេជីវិតឈ្មោលនេះដែរដូចជា៖
ការជក់បារី
ញ៉ាំគ្រឿងស្រវឹង
ការប្រើប្រាស់ថ្នាំញៀន
ធាត់ជ្រុល
ធ្លាប់មាន ឬកំពុងមានការបង្ករោគមួយចំនួនក្នុងខ្លួន
ប៉ះពាល់នឹងជាតិពុល
ពងស្វាសមានកម្តៅខ្លាំងពេក
កំពុងតែមានការប៉ះទង្គិចនឹងពងស្វាស
ការប៉ះពាល់នឹងជាតិពុល
កើតមកមានបញ្ហាមិនអាចមានកូនបានតែម្តង
កំពុងតែមានជំងឺក្នុងខ្លួនដូចជា ដុំសាច់ និងជំងឺរ៉ាំរ៉ៃ
កំពុងតែព្យាបាលជំងឺមហារីកដូចជាការបាញ់កាំរស្មី
ធ្លាប់ធ្វើការវះកាត់ក្នុងពោះ អាងត្រគាក ឬចងបំពង់ទឹកកាម
ធ្លាប់មានប្រវត្តិកើតជំងឺពងទោក៕