ប្រព័ន្ធប្រដាប់បន្តពូជរបស់បុរសគឺជាកន្លែងដែលគួរឲ្យចាប់អារម្មណ៍មួយនៃរចនាសម្ព័ន្ធរាងកាយមនុស្ស។ តើអ្នកមានដឹងទេថា បុរសភាគច្រើនបានធ្វើឲ្យលិង្គរបស់ខ្លួនឡើងរឹងជាមធ្យម ១១ដងក្នុងមួយថ្ងៃ និង ៣ ទៅ៤ដងក្នុងមួយយប់ដែរទេ? លិង្គមនុស្សប្រុសចាប់ផ្តើមចេះរឹងតាំងពីមិនទាន់កើតមកម៉្លេះ នោះគឺនៅពេលម្តាយពរពោះបាន ១៦សប្តាហ៍។
ដើម្បីលិង្គអាចឡើងរឹងបាន វាត្រូវការលំហូរឈាមចូលក្នុងតំបន់នេះប្រមាណ ១៣០មីលីលីត្រ។ តើអ្វីទៅដែលអាចបង្កើនលំហូរឈាមនេះទៅ? ស្ថាប័ន Chicago’s Smell and Taste Treatment and Research Foundation បានរកឃើញរឿងនេះក្នុងឆ្នាំ ១៩៥៥ បានឲ្យដឹងថា ក្លិនរបស់នំដូណាតអាចបង្កើនលំហូរឈាមចូលទៅក្នុងលិង្គរហូតដល់ ៣២ភាគរយ ខណៈពេលដែលលំហូរឈាមនេះថយចុះវិញនៅពេលជក់បារី៕