ពងស្វាសគឺជាសរីរាង្គភេទប្រុសមួយប្រភេទដែលមាននាទីផលិតអ័រម៉ូនភេទ និងមេជីវិតឈ្មោលដើម្បីបន្តពូជ។ បើយើងប្រៀបធៀបនឹងជំងឺមហារីកផ្សេងៗទៀតនោះ ជំងឺមហារីកពងស្វាសកម្រនឹងកើតមានខ្លាំងណាស់ ប៉ុន្តែវាបែរជាកើតញឹកញាប់លើបុរសជនជាតិអាម៉េរិកពីអាយុចាប់ពី ១៥ ទៅ ៣៥ឆ្នាំទៅវិញ។
ជំងឺមហារីកពងស្វាសជាជំងឺដែលអាចព្យាបាលជា ទោះបីជាមហាររីកនេះរាលដាលហួសពងស្វាសក៏ដោយ។ បើយោងទៅតាមប្រភេទ និងចំណាត់ថ្នាក់នៃជំងឺមហារីកនេះ អ្នកប្រហែលជាត្រូវទទួលបាននូវការព្យាបាលមួយក្នុងចំណោមការព្យាបាលច្រើនមុខ ឬច្រើនមុខចូលគ្នាតែម្តង។
ការពិនិត្យពងស្វាសដោយខ្លួនឯងជាទៀងទាត់ពិតជាអាចសម្គាល់ដឹងអំពីការលូតលាស់របស់មហារីកទាន់ពេល ហើយវាក៏អាចនាំឲ្យការព្យាបាលទទួលបានជោគជ័យខ្លាំងបំផុតដែរ។
ទោះបីជាយ៉ាងណាក៏ដោយ វាមិនមានវិធីណាដែលអាចបង្ការជំងឺមហារីកពងស្វាសបានឡើយ។ គ្រូពេទ្យខ្លះណែនាំឲ្យពិនិត្យពងស្វាសដោយខ្លួនឯដើម្បីរកមើលការលូតលាស់មហារីកនៅដំណាក់កាលដំបូងបំផុត។ ប៉ុន្តែគ្រូពេទ្យទាំអអស់មិនបានយល់ស្របពីរឿងនេះឡើយ។ ចូរពិភាក្សាអំពីការពិនិត្យពងស្វាសដោយខ្លួនឯងជាមួយគ្រូពេទ្យទៅបើសិនជាអ្នកមិនច្បាស់ថាវាត្រឹមត្រូវចំពោះអ្នកទេ។
បើសិនជាអ្នកជ្រើសរើសការពិនិត្យពងស្វាសដោយខ្លួនឯនោះ ពេលវេលាដ៏ដើម្បីពិនិត្យនោះគឺក្រោយពីងូតទឹកក្តៅរួច ព្រោះកម្តៅចេញពីទឹកអាចធ្វើឲ្យពងស្វាសធូរ ហើយក៏កាន់តែស្រួលក្នុងការពិនិត្យដែរ។
ដើម្បីពិនិត្យបាន អ្នកគួរតែធ្វើដូចខាងក្រោមនេះ៖
• ឈរនៅពីមុខកញ្ចក់៖ ចូររកមើលការហើមលើស្បែករបស់ពងស្វាស
• ពិនិត្យពងស្វាសនីមួយៗដោយដៃទាំងសងខាង៖ ចូរដាក់ចង្អុលដៃ និងដៃកណ្តាលនៅខាងក្រោមពងស្វាស ហើយមេដៃដាក់ពីលើវិញ។
• ចូរលុញពងស្វាសដោយប្រើមេដៃ និងម្រាមដៃ៖ ចូរចាំថា ពងស្វាសគឺរលោង, រាងដូចពងក្រពើ និងរឹង។ វាក៏ធម្មតាដែរបើអ្នករកឃើញថាពងស្វាសម្ខាងធំជាងម្ខាងទៀត។ តាមរយៈការពីនិត្យជាទៀងទាត់ អ្នកអាចនឹងដឹងថាមានអ្វីប្រែប្រួល ឬក៏អត់ហើយ៕