មូលហេតុនៃជំងឺពុកឆ្អឹងលើបុរសដែលកើតមានជាញឹកញប់បំផុតនោះគឺការកង្វះអ័រម៉ូនភេទប្រុស តេស្តូស្តេរ៉ូន។ ចំពោះបុរសដែលមានចំនួនអ័រម៉ូនមួយនេះតិច គ្រូពេទ្យប្រហែលជាណែនាំអោយប្រើថ្នាំអ័រម៉ូននេះបន្ថែមដើម្បីបង្កើនកំហាប់ឆ្អឹង។
ទោះបីជាយ៉ាងណាក៏ដោយ ស្ថិតក្នុងចំណុចនេះ ខាងវិទ្យាសាស្ត្រនៅតែមិនទាន់បង្ហាញច្បាស់នៅឡើយថាតើ ឥទ្ធិពលនៃការបង្កើតឆ្អឹងបានច្រើនប៉ុណ្ណាពីការព្យាបាលដោយអ័រម៉ូនតេស្តូស្តេរ៉ូនផ្ទាល់ ឬក៏ត្រូវបំលែងវាទៅជាអ័រម៉ូនអេស្ត្រូជែន ឬយ៉ាងណានោះទេ។
មនុស្សប្រុសក៏ត្រូវការអ័រម៉ូនអេស្ត្រូជែនមួយចំនួនតូចផងដែរ ព្រោះវាជួយផ្តល់នូវភាពរឹងមាំទាំងបុរស និងស្ត្រី។ តាមពិត បុរសគ្រប់រូបតែងបំលែងអ័រម៉ូនតេស្តូស្តេរ៉ូនរបស់ខ្លួនទៅជាអេស្ត្រូជែនដើម្បីបង្កើតកំហាប់ឆ្អឹង។
ប្រសិនបើអ្នកសម្លឹងមើលបុរសដែលកង្វះអង់ស៊ីមមួយប្រភេទសម្រាប់បង្កើតអ័រម៉ូនអេស្ត្រូជែនក្នុងចំនួនតិចតួចដោយសារតែពួកគេកើតមកអញ្ជឹងនោះ មានន័យថាពួកគេមានជំងឺពុកឆ្អឹងហើយ។
បើសិនជាអ្នកផ្តល់អោយពួកគេនូវអ័រម៉ូនអេស្ត្រូជែនវិញ ជំងឺពុកឆ្អឹងគេនឹងធូរស្រាលវិញ។ ដូច្នេះទោះបីជាមិនមានអ័រម៉ូនអេស្ត្រូជែនចរាចរខ្លាំងក្នុងខ្លួនមនុស្សប្រុសក៏ដោយ ក៏វាជាកត្តាដ៏សំខាន់សម្រាប់សុខភាពឆ្អឹងដែរ៕