ជំងឺមហារីកក្រពេញប្រូស្តាតច្រើនតែកើតមានជាញឹកញាប់លើបុរសជនជាតិអាមេរិក ហើយឱកាសដែលអាចកើតជំងឺនេះមានដូចជា៖
• អាយុចាប់ពី ៥០ឆ្នាំឡើងទៅ
• ជាជនជាតិអាហ្វ្រិកកាត់អាមេរិក
• បើសិនជាឪពុក ឬបងប្អូនប្រុសអ្នកធ្លាប់មានជំងឺមហារីកក្រពេញប្រូស្តាតហើយ អ្នកក៏ទំនងជាមានជំងឺនេះដែរ
• ញ៉ាំអាហារមានជាតិខ្លាញ់ខ្ពស់ច្រើនជាងបន្លែងនឹងផ្លែឈើ
ពីដំបូង ជំងឺមហារីកក្រពេញប្រូស្តាតមិនមានបង្ហាញជារោគសញ្ញាអ្វីទាំអអស់។ នៅពេលមហារីកលូតលាស់ អ្នកប្រហែលជាមានការពិបាកនោម។ បុរសខ្លះត្រូវការនោមញឹក ជាពិសេសនៅពេលយប់តែម្តង។ អ្នកខ្លះទៀតបែរជានោមឈឺ ឬក្រហាយ, មានឈាមក្នុងទឹកនោម ឬទឹកកាម, ឈឺកញ្ចឹងក, សន្លាក់ត្រគៀក ឬអាងត្រគៀក និងឈឺចាប់ពេលបាញ់ទឹកកាម។
ដើម្បីរកអោយឃើញថា រោគសញ្ញាទាំងនេះកើតចេញពីជំងឺមហារីកក្រពេញប្រូស្តាតឬអត់នោះ គ្រូពេទ្យនឹងសាកសួរអំពីប្រវត្តិជំងឺពីមុនៗ និងប្រវត្តិជំងឺក្រុមគ្រួសាររបស់អ្នក។ គាត់អាចនឹងពិនិត្យលើរាងកាយបន្ថែមទៀត។ ក្នុងពេលពិនិត្យនេះ គ្រូពេទ្យនឹងពាក្យស្រោមដៃហើយលូកចូលទៅក្នុងរន្ធគូថដើម្បីវាយតម្លៃទៅលើក្រពេញប្រូស្តាតរបស់អ្នកថាវារឹង ឬជាដុំអ្វីអោយប្រាកដ។
គ្រូពេទ្យក៏ត្រូវការធ្វើតេស្តឈាមរកមើលចំនួនរបស់ Prostate-specific Antigen (PSA) បន្ថែមទៀតដែរ។ កម្រិត PSA អាចនឹងឡើងខ្ពស់លើបុរសដែលមានក្រពេញប្រូស្តាតរីកធំ ឬមហារីក។ ក្រៅពីនេះការថតអេកូអាចនឹងមើលរូបភាពរបស់ក្រពេញប្រូស្តាតឃើញ។
បើសិនជាលទ្ធផលនៃការធ្វើតេស្តទាំងនេះបង្ហាញថាអ្នកប្រហែលជាអាចជំងឺមហារីក គ្រូពេទ្យនឹងបន្តច្រឹបសាច់ក្រពេញប្រូស្តាតនោះទៅវិញភាគបន្ថែមទៀត។ ចំពោះការវិភាគនេះអាចនឹងធ្វើម្តងទៀតដើម្បីបញ្ជាក់ពីលទ្ធផលកាន់តែច្បាស់៕