រោគសញ្ញានៃជំងឺក្រពេញប្រូស្តាតរីកធំ អាចពាក់ព័ន្ធនឹងបញ្ហានោមអត់អស់ ឬមានបញ្ហាជាមួយនឹងការទុកទឹកនោមក្នុងប្លោកនោម ហើយភាគច្រើននៃជំងឺនេះ កើតមានលើមនុស្សប្រុសវ័យចំណាស់ ជៀសមិនផុត។
រោគសញ្ញាដែលទាក់ទងទៅនឹងការនោមអត់អស់ពីផ្លោកនោម មានដូចជា៖
លំបាកក្នុងការនោម (នោមប្រឹង)
ថយចុះកំលាំងក្នុងការបញ្ចេញទឹកនោម(ហូរខ្សោយ)
នៅមានទឹកនោមហូររឹមៗ បន្ទាប់ពីនោមរួច
មានអារម្មណ៍ថា នោមអត់អស់
នោមញឹក
ឈឺចាប់ពេលនោម។
រោគសញ្ញាដែលទាក់ទងទៅនឹងការផ្ទុកទឹកនោមរបស់ប្លោកនោមមានដូចជា ៖
នោមយប់
នោមញឹកញាប់
មិនអាចទប់ទឹកនោមបាន៕