បញ្ហាដែលនាំអោយលិង្គមិនអាចរឹងកើតនោះ ច្រើនតែបណ្តាលមកពីលំហូររបស់ឈាមតែម្តង។ ដូច្នេះ បេះដូង គួរតែធ្វើយ៉ាងណារក្សាការងាររបស់ខ្លួនអោយបានល្អ សម្រាប់ការច្របាច់ឈាមទៅក្នុងខ្លួនបានគ្រប់គ្រាន់ ជាពិសេស ជំនួយដល់ការឡើងរឹងរបស់លិង្គតែម្តង។ អ្វីក៏ដោយអោយតែដាក់សម្ពាធកាន់តែខ្លាំងលើបេះដូង ដូចជា ការធាត់ជ្រុល ឬការជក់បារី សុទ្ធតែនាំអោយមានបញ្ហាដល់លិង្គទាំងអស់។
អ័រម៉ូនតេស្តូស្តេរ៉ូន គឺជាកត្តាទីពីរ ដែលមានសារៈសំខាន់សម្រាប់ធ្វើអោយលិង្គរឹង ហើយក៏មានរឿងចម្លែកៗជាច្រើនទៀត ដែលប៉ះពាល់ដល់ការផលិតរបស់វាដែរ។
បង្អែម
ការទទួលទានអាហារមានជាតិផ្អែម ដូចជា ខេក(cake)មួយដុំ ឬទឹកក្រូចមួយកំប៉ុង ក៏អាចជាដើមហេតុនាំអោយកម្រិតជាតិស្ករក្នុងឈាមកើតឡើង ដូច្នេះ វានឹងទៅភ្ញោចអោយផលិតអ័រម៉ូនអាំងស៊ុយលីន។ ប៉ុន្តែ តាមការសិក្សាបានអោយដឹងថា ដំណើរខាងលើនេះ បែរជាប៉ះពាល់ដល់ការផលិតរបស់អ័រម៉ូនតេស្តូស្តេរ៉ូនទៅវិញទេ។
ការគេងមិនបានល្អ
ការគេងរយៈពេល ៥ ម៉ោង ឬតិចជាងនេះក្នុងរយៈពេលមួយយប់ រយៈពេលពីរបីថ្ងៃ គឺគ្រប់គ្រាន់នឹងធ្វើអោយចំនួនអ័រម៉ូនតេស្តូស្តេរ៉ូនថយចុះបាន ១០ ភាគរយទៅហើយចំពោះបុរសវ័យក្មេងដែលមានសុខភាពល្អ។ ការគេង គឺជារឿងសំខាន់ណាស់សម្រាប់ការផលិតអ័រម៉ូនតេស្តូស្តេរ៉ូន។ ដូច្នេះហើយ បើសិនជាអ្នកមិនបានទទួលទានដំណេកគ្រប់គ្រាន់ (ជុំវិញ ៨ ម៉ោងក្នុងមួយយប់) ទេ ក៏កុំបាច់ភ្ញាក់ផ្អើលអី ទោះបីជាការឡើងរឹងរបស់លិង្គមានភាពខ្សោយតិចតួចក៏ដោយ។
កូនតូចគេងក្នុងបន្ទប់ជាមួយ
តាមការសិក្សាបានអោយដឹងថា ការដែលអោយកូនតូចគេងក្នុងអង្រឹងក្នុងបន្ទប់ដេករបស់អ្នក ក៏អាចបន្ថយការផលិតអ័រម៉ូនតេស្តូស្តេរ៉ូនចាប់ពី ៧ ភាគរយឡើងទៅដែរ។ អ្នកប្រហែលជាគិតថា នោះអាចជាបញ្ហាបណ្តាលមកពីការគេងមិនគ្រប់គ្រាន់។ ប៉ុន្តែ ការផ្លាស់ប្តូរអ័រម៉ូនដែលបណ្តាលមកពីការចំណាយពេលវេលានៅយប់បន្ទាប់ សម្រាប់កូនរបស់អ្នកទេ ទើបធ្វើអោយចំនួនអ័រម៉ូនតេស្តូស្តេរ៉ូនថយចុះ។
សណ្តែកសៀង
អាហារមួយប្រភេទនេះ មានធាតុផ្សំមួយប្រភេទ ដែលមានលក្ខណៈដូចជាអ័រម៉ូនអឺស្ត្រូសែនដែរ ដែលវាអាចប៉ះពាល់ដល់ការរក្សាទុករបស់អ័រម៉ូនតេស្តូស្តេរ៉ូនក្នុងរាងកាយបាន។ គ្រាន់តែសណ្តែកសៀងបន្តិចបន្តួចមិនអាចបំផ្លាញចំណង់ផ្លូវភេទអ្នកបានទេ។ ប៉ុន្តែ បើរបបអាហារមានចំនួនសណ្តែកសៀងច្រើនវិញ វាពិតជាបង្កបញ្ជាទៅលើការឡើងរឹងរបស់លិង្គជាក់ជាមិនខានឡើយ។
មិនចេញពីផ្ទះ
វីតាមីន D ដើរតួនាទីសំខាន់ណាស់សម្រាប់ការផលិតរបស់អ័រម៉ូនតេស្តូស្តេរ៉ូន។ ការដែលមិនអាចទទួលបានវីតាមីន D គ្រប់គ្រាន់ពីពន្លឺព្រះអាទិត្យ ឬរបបអាហារទេ ចំនួនអ័រម៉ូនតេស្តូស្តេរ៉ូនអាចនឹងថយចុះចាប់ពី ២០ ភាគរយឡើងទៅ។ អ្នកជំនាញបានពន្យល់ថា គ្រាន់តែចំណាយពេល ១៥ នាទី ឈរហាលថ្ងៃសោះ ក៏គ្រប់គ្រាន់នឹងទទួលបានវីតាមីន D ដែរ។
រត់ហាត់ប្រាណច្រើនពេក
ការចំណាយពេលវេលារត់ហាត់ប្រាណចាប់ពី ៦៤ គីឡូម៉ែត្រឡើងទៅជារៀងរាល់សប្តាហ៍ អាចនឹងធ្វើអោយចំនួនអ័រម៉ូនតេស្តូស្តេរ៉ូនថយចុះរហូតដល់ ១៧ ភាគរយ។ ការដែលធ្វើការរត់ច្រើនពេកអាចធ្វើអោយរំខានដល់ការទំនាក់ទំនងរវាងខួរក្បាល និងក្រពេញសម្រាប់ផលិតអ័រម៉ូន ជាពិសេសអ័រម៉ូនភេទប្រុសតែម្តង៕