ដោយសារតែបុរសមិនមានការឆ្លងកាត់រយៈពេលនៃការកំនត់ច្បាស់លាស់ទៅលើរឿងអស់រដូវនោះ, គ្រូពេទ្យមួយចំនួនសំដៅលើបញ្ហានៃការថយចុះអរម៉ូនតេស្តូស្តេរ៉ូនពេលដែលបុរសមានវ័យចំណាស់ជាការអស់រដូវចំពោះបុរស។ បុរសនឹងមានការថយចុះការផលិតអរម៉ូនបុរសតេស្តូស្តេរ៉ូននៅពេលដែលអាយុកាន់តែធំ ប៉ុន្តែនេះកើតមានឡើងជាមួយនឹងបញ្ហានៃជំងឺមួយចំនួនដូចជា ជំងឺទឹកនោមផ្អែមជាដើម។ ស្របជាមួយនឹងការថយចុះអរម៉ូនតេស្តូស្តេរ៉ូន, បុរសមួយចំនួនមានរោគសញ្ញាដូចជា អស់កម្លាំង, ខ្សោយ, ធ្លាក់ទឹកចិត្ត និងបញ្ហាផ្លូវភេទ។ ទំនាក់ទនងនៃរោគសញ្ញាទាំងនោះនៃកម្រិតនៃការថយចុះអរម៉ូនតេស្តូស្តេរ៉ូន គឺមានភាពផ្ទុយគ្នាទៅវិញទៅមក។
មិនដូចទៅនឹងការអស់រដូវចំពោះមនុស្សស្រីនោះទេ, នៅពេលដែលការផលឹតអរម៉ូនបានឈប់ពេញលេញនោះ, ការថយចុះអរម៉ូនតេស្តូស្តេរ៉ូនចំពោះបុរស គឺជាដំណើរការយឺតៗ។ ពងស្វាស មិនដូចទៅនឹងក្រពេញអូវែរទេ, មិនក្លាយជាប្រើនូវសារធាតុផ្សេងជាតម្រូវការដើម្បីបង្កើតអរម៉ូនតេស្តូស្តេរ៉ូននោះទេ។ បុរសដែលមានសុខភាពល្អអាចបង្កើតមេជីវិតឈ្មោលបានយ៉ាងល្អទោះជាមានអាយុលើសពី៨០ឆ្នាំក៏ដោយ។
ទោះជាយ៉ាងណាក៏ដោយ, ជាលទ្ធផល, ការប្រែប្រួលចំពោះមុខងារនៃពងស្វាសអាចកើតមានលឿននៅអាយុ ៤៥ឆ្នាំ ទៅ៥០ឆ្នាំ និងយូរក្រោយអាយុ៧០ឆ្នាំចំពោះបុរស៕