ប្រមាណជា១៥ភាគរយនៃគូស្វាមីភរិយាមិនអាចមានកូនបាន។ នេះមានន័យថាពួកគេ មិនអាចមានកូនបានទោះបីជាពួកគេមានការរួមភេទញឹកញាប់ដោយមិនបានការពារ ឬ យូរជាងមួយឆ្នាំ។
ពាក់កណ្តាលនៃគូស្វាមីភរិយាដែលគ្មានកូនគឺមកពីបុរស។ គ្មានកូនលើបុរសគឺដោយសារតែការផលិតមេជីវិតឈ្មោលទាបពេក មេជីវិតឈ្មោលមិនធ្វើចលនា ឬស្ទះផ្លូវនៃមេជីវិតឈ្មោល។ ការមានជំងឺ ការរបួស បញ្ហាសុខភាពរ៉ាំរ៉ៃ ជម្រើសនៃរបៀបរស់នៅ និងកត្តាផ្សេងទៀតអាចដើរតួនាទីមួយដែលបណ្តាលអោយគ្មានកូនលើបុរស។ មិនអាចមានកូនអាចជាភាពតានតឹង ប៉ុន្តែមានការព្យាបាលមួយចំនួនលើការគ្មានកូនរបស់បុរសបាន។ មានជំហានមួយចំនួនអ្នកអាចយកទៅអនុវត្តនៅឯផ្ទះដើម្បីបង្កើនឱកាសរបស់អ្នកក្នុងការសម្រេចបាននូវការមានផ្ទៃពោះបាន៖
បង្កើនការរូមភេទអោយមានញឹកញាប់ រួមភេទជារៀងរាល់ថ្ងៃ ឬនៅជុំវិញពេលវេលានៃការបញ្ចេញស៊ុតរបស់ស្ត្រី(ovulation) អាចបង្កើនឱកាសរបស់អ្នកក្នុងការមានផ្ទៃពោះ។ ទោះជាយ៉ាងណាការបញ្ចេញទឹកកាម(ejaculating)ញឹកញាប់ពេកអាចបន្ថយចំនួនមេជីវិតឈ្មោលរបស់អ្នក។
រួមភេទនៅពេលដែលការបង្កកំណើតបាន ស្ត្រីម្នាក់អាចមានផ្ទៃពោះក្នុងអំឡុងពេលនៃការបញ្ចេញស៊ុត(ovulation) ដែលកើតឡើងនៅក្នុងពេលពាក់កណ្តាល នៃវដ្តរដូវ។ ជាទូទៅក្រុមអ្នកជំនាញបានផ្តល់អនុសាសន៍អោយមានការរួមភេទ ជារៀងរាល់ពីរថ្ងៃនៅជុំវិញពេលវេលាថ្ងៃបញ្ចេញស៊ុត(ovulation)។ នេះនឹង ធានាបាននូវមេជីវិតឈ្មោលនោះដែលអាចរស់នៅច្រើនថ្ងៃពេលដែលការមានផ្ទៃពោះអាចកើតមានបាន។
ចៀសវាងការប្រើប្រេងរំអិល ផលិតផលមួយចំនួនដូចជា Astroglide ឬ Y K Jelly និងទឹកមាត់ត្រូវបានបង្ហាញថាអាចកាត់បន្ថយចលនានៃមេជីវិតឈ្មោល។ សូមសួរគ្រូពេទ្យរបស់អ្នកអំពីប្រេងរំអិលដែលមានសុវត្ថភាពដល់មេជីវិតឈ្មោលរបស់អ្នក៕