ការស្រាវជ្រាវថ្មីបានឲ្យដឹងថា ការថប់អារម្មណ៍អាចធ្វើឲ្យស្រ្តីប្រឈមនឹងការបាក់ឆ្អឹងច្រើន។ រឿងនេះគឺផ្អែកទៅលើការវិភាគមួយដែលមានស្រ្តីរ៉ាំងរដូវជនជាតិអ៊ីតាលី ប្រមាណជាង ២០០នាក់។ ការរកឃើញនេះគឺចង់បញ្ជាក់អំពីការស្រាវជ្រាវមុនៗដែលភ្ជាប់ទំនាក់ទំនងរវាងការថប់អារម្មណ៍ ទៅនឹងការប្រឈមខ្ពស់នឹងជំងឺបេះដូង និងបញ្ហាក្រពះពោះវៀន។
ប្រធាននៃការសិក្សានេះបាននិយាយថា ការរកឃើញនេះពិតជារឿងមួយភ្ញាក់ផ្អើលព្រោះតែទំនាក់ទំនងមួយរវាងការថប់អារម្មណ៍ និងសុខភាពឆ្អឹងមិនធ្លាប់ត្រូវបានគេនិយាយពីមុនមកទេ តែការសិក្សានេះមិនបានអះអាងថា ការថប់អារម្មណ៍ធ្វើឲ្យប្រឈមកាន់តែខ្ពស់នឹងការបាក់ឆ្អឹងឡើយ។
ស្រ្តីដែលមានការតក់ស្លុតច្រើនទំនងជាងាយនឹងមានអាកប្បកិរិយាចំពោះសុខភាពមិនបានល្អទេដូចជា ជក់បារី ឬញ៉ាំអាហារមិនផ្តល់សុខភាព។ យ៉ាងណាមិញ ឥទ្ធិពលអវិជ្ជមានជាច្រើននៃស្រ្តេសអ័រម៉ូនចំពោះឆ្អឹងប្រហែលជាត្រូវបានគេពិចារណាថា ជម្រុញដល់ការប្រឈមនឹងបាក់ឆ្អឹងដែរ។ ស្រ្តីដែលមានកម្រិតនៃការថប់អារម្មណ៍ខ្ពស់ក៏ត្រូវបានគេរកឃើញថា មានចំនួនវីតាមីន D ចុះទាបដែរ ហើយរឿងនេះត្រូវបានគេដឹងទៀតថា ជាប់ទាក់ទងនឹងការប្រឈមខ្ពស់ជាមួយការបាក់ឆ្អឹង។
អ្នកស្រាវជ្រាវបានសម្គាល់ឃើញថា ជំងឺពុកឆ្អឹងគឺជាជំងឺឆ្អឹងទាក់ទងនឹងការរំលាយអាហារញឹកញាប់បំផុតនៅលើពិភពលោក ដោយក្នុងនោះមានស្រ្តី ៣៣ភាគរយ និង បុរស ២០ភាគរយ នឹងមានបញ្ហាបាក់ឆ្អឹងដែលទាក់ទងនឹងជំងឺពុកឆ្អឹងក្នុងពេលវេលាណាមួយក្នុងជីវិតពួកគេ៕