ការរមាស់ប្រដាប់ភេទអាចជារោគសញ្ញានៃលក្ខខណ្ឌសុខភាពជាច្រើនដែលអាចរួមបញ្ចូទាំង ការឆ្លងមេរោគនៅនឹងទ្វារមាសរបស់ស្ត្រី និងការរមាស់នៅលើលិង្គបុរស។ ការរមាស់អាចនឹងត្រូវបានបង្កឡើងដោយសារតែការរលាក ស្បែក ជំងឺកាមរោគ និងអាឡែរហ្សីជាដើម។
ក្នុងករណីជាច្រើនការរមាស់ប្រដាប់បន្តពូជត្រូវបានបង្កឡើងដោយសារតែការរលាកអាចនឹងជាដោយខ្លួនឯង ប្រសិនបើការរលាកនោះបានជាសះស្បើយ។ មូលហេតុដទៃទៀតនៃការរមាស់អាចតម្រូវឱ្យមានការព្យាបាលដែលត្រូវការការយកចិត្តទុកដាក់ខ្លាំងបន្ថែមទៀត។ ប្រសិនបើអ្នកមានការព្រួយបារម្ភអំពីការរមាស់ប្រដាប់ភេទដែលមិនបាត់ទៅវិញសូមទៅពិ គ្រោះជាមួយវេជ្ជបណ្ឌិត ឬអ្នកជំនាញថែទាំសុខភាពរបស់អ្នក។
តើការរមាស់ប្រដាប់ភេទអាចចៀសវាងបានដោយវិធីណា?
ចំពោះស្ត្រីគួរតែចាត់វិធានការដូចខាងក្រោមនេះដើម្បីចៀសវាងការរមាស់ប្រដាប់បន្តពូជ
- បន្ទាប់ពីបត់ជើងតូច ឬធំសូមលុបលាងពីខាងមុខទៅក្រោយដើម្បីការពារបាក់តេរីពីរន្ធគូថចូលទៅក្នុងទ្វារមាស
- ចៀសវាងផលិតផលគីមីដូចជាទឹកលាងទ្វារមាស ឬថ្នាំបាញ់អនាម័យស្ត្រីណាដែលអាចធ្វើអោយអាស៊ីតនៅក្នុងទ្វារមាសមានការថយចុះ
- ចៀសវាងផលិតផលអនាម័យស្ត្រីដែលមានក្លិនក្រអូប
ចំពោះបុរសគួរតែចាត់វិធានការដូចខាងក្រោមនេះដើម្បីជួយចៀសវាងការរមាស់ប្រដាប់បន្តពូជ
- លាងសម្អាតលិង្គអោយបានល្អ រួមទាំងតំបន់ដែលស្ថិតនៅក្រោមស្បែកគ្របក្បាលលិង្គ នៅលើបុរសដែលពុំទាន់កាត់ស្បែកចុងលិង្គចេញ
- រក្សាវាអោយនៅស្ងួតជានិច្ច។ការមានសំណើមនៅក្នុងតំបន់ប្រដាប់ភេទអាចនាំឱ្យមាន ការឆ្លងមេរោគបាន។
- ស្លៀកខោដែល រលុងៗ ដែលធ្វើអំពីសាច់កំណាត់មកពីសរសៃធម្មជាតិ។ ផ្លាស់ប្តូរខោទ្រនាប់យ៉ាងយូរណាស់ត្រឹម២៤ម៉ោង។
- រក្សាតំបន់ប្រដាប់ភេទអោយនៅស្អាត និងស្ងួត។
- សម្ងួតប្រដាប់ភេទយ៉ាងហ្មត់ចត់បន្ទាប់ពីងូតទឹក និងហែលទឹក។ ចៀសវាងស្លៀកសម្លៀកបំពាក់ សើមក្នុងរយៈពេលយូរ។
- ចៀសវាងការរួមភេទដោយមិនបានការពារជាពិសេសប្រសិនបើអ្នកមានការព្រួយបារម្ភ ដែលថាអ្នក ឬដៃគូរបស់អ្នកអាចមានការឆ្លងមេរោគ។