ប្រសិនបើ អ្នកមិនធ្លាប់រួមភេទនោះទេ, ដុំពកនៅលើលិង្គរបស់អ្នកអាចជាពងទឹកលើស្បែក ឬភាពមិនដុះនៃរោម។ នេះគឺជារឿងទូទៅ ហើយមិនមានរឿងអ្វីដែលគួរអោយព្រួយបារម្ភនោះទេ។
ប្រសិនបើអ្នកធ្លាប់រួមភេទ, ដុំពកលើលិង្គអាចជាសញ្ញានៃជំងឺកាមរោគ។ ពងទឹកដែលឈឺ, ដំបៅអាចជាជំងឺរើម។ ភាពសៗលើប្រដាប់ភេទក៏អាចបង្ហាញឡើងជាដុំពកលើលិង្គផងដែរ។ ជួនកាល វាមានទម្រង់មិនប្រក្រតី ឬពិបាកនឹងឃើញ ហើយវាមិនឈឺទៀតផង។ ជំងឺស្វាយប្រមេះក៏អាចអោយមានដំបៅនៅលើលិង្គមិនឈឺផងដែរ។ ចុងក្រោយ, ជំងឺ molluscum contagiosum គឺជាការឆ្លងមេរោគដែលអាចត្រូវបានរាលដាលតាមរយៈការរួមភេទ។
ជំងឺ កាមរោគមិនអាចអោយមានដុំពកដែលនាំអោយឈឺចាប់នោះទេ ប៉ុន្តែវាអាចជាបញ្ហានៃសុខភាពផងដែរប្រសិនបើវាមិនត្រូវបានគេ ព្យាបាលអោយបានទាន់ពេលវេលា។ ប្រាកដណាស់, ស្បែកនៅលើលិង្គអាចត្រូវបានរលាក។ ប៉ុន្តែ ចាប់តាំងពីវាមានភាពលំបាកដើម្បីញែកពីភាពធម្មតានៃដុំពក និងដុំពកដែលត្រូវបានបង្កឡើងដោយជំងឺកាមរោគនោះមក, អ្នកគួរតែទៅជួបនឹងគ្រូពេទ្យប្រសិនបើអ្នកបានរួមភេទ៕