ពងស្វាសគឺជាផ្នែកមួយនៃសរីរាង្គបន្ដពូជរបស់បុរស។ វាផលិតមេជីវិតឈ្មោល និងអ័រម៉ូនភេទរបស់បុរស ដែលហៅថា testosterone ។
បើគ្មានពងស្វាសនោះ បុរសនឹងមិនអាចមានកូនបានទេ ហើយ លក្ខណៈរូបរាងខាងក្រៅ និង អារម្មណ៍របស់ពួកគេ មានលក្ខណៈខុសប្លែកច្រើនពីបុរសធម្មតា ព្រោះ គ្មានអ័រម៉ូន testosterone ។ អ័រម៉ូន testosterone គឺជាអ្នកទទួលខុសត្រូវសម្រាប់លក្ខណៈជាច្រើនរបស់បុរស ដែលធ្វើឱ្យបុរសខុសពីស្ត្រី។
សរីរាង្គដ៏សំខាន់នេះព្យួរនៅខាងក្រៅរាងកាយ នៅក្នុងថង់ដែលស្រោបពងស្វាស ។ ទីតាំងដែលពួកគេបានព្យួរនៅខាងក្រៅរាងកាយ ជាហេតុធ្វើឱ្យ ពួកគេមិនមានឆ្អឹងឬសាច់ដុំនៅជុំវិញពួកគេ ដើម្បីការពារពួកគេដូចជាសរីរាង្គ ផ្សេងទៀតឡើយ។ នោះមានន័យថាមិនមានអ្វីដើម្បីជួយទប់ការពារ នៅពេលដែលទទួលរងគ្រោះ ដូច្នេះពួកគេបានទទួលយកកម្លាំងទាំងអស់នៅពេលដែលទទួលរងការចាក់ឬ បុក៕