ការជក់បារីភាគច្រើនអាចបណ្តាលអោយងាប់លិង្គបានមែន។ ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុនៃការងាប់លិង្គមានការចូលរួមច្រើនដូចជា ការរបួសទៅលើរាងកាយ, កត្តាចិត្តសាស្ត្រ, ការវះកាត់, ខូចសរសៃប្រសាទ ឬមានជំងឺ ប៉ុន្តែការជក់បារីក៏ជាកត្តាដ៏សំខាន់នាំអោយងាប់លិង្គដែរ។
អ្វីដែលគួរអោយភ្ញាក់ផ្អើលនោះគឺថា អ្នកស្រាវជ្រាវថ្មីៗនេះបានឃើញថា ការជក់បារីគឺជាមូលហេតុដ៏សំខាន់នៅពីក្រោយការងាប់លិង្គ។ ដូច្នេះបើសិនជាអ្នកមិនរកបានហេតុផលក្នុងការផ្តាច់បារីទេ ពេលនេះគឺជាវេលាដ៏ល្អដែលអ្នកត្រូវទទួលបានប្រយោជន៍សម្រាប់ជីវិតផ្លូវភេទរបស់អ្នកក្រោយការផ្តាច់បារីហើយ។
តើការជក់បារធ្វើអោយងាប់លិង្គបានដូចម្តេចទៅ?
ការស្រាវជ្រាវចុងក្រោយគេបង្អោះបានបង្ហាញនូវទំនាក់ទំនងដោយផ្ទាល់មួយរវាងការជក់បារីជាទៀងទាត់ និងការងាប់លិង្គ។ ទោះបីជាយ៉ាងណាក៏ដោយ វាមិនកើតឡើងពេញមួយយប់នោះឡើយ។ ឧទាហរណ៍ ការជក់បារីរយៈពេលយូរនាំអោយមានបញ្ហាជាច្រើនដែលណាមអោយប្រឈមមុខកាន់តែខ្ពស់នឹងការងាប់លិង្គ ព្រមទាំងការអសមត្ថភាពផ្លូវភេទផ្សេងៗទៀត។
- អ្នកស្រាវជ្រាវបានរកឃើញថា អ្នកជក់បារីមានការប្រឈមមុខនឹងបញ្ហាងាប់លិង្គជាងអ្នកអត់ជក់បារី ២ដងឯណោះ។ ដើម្បីយល់ដឹងអំពីឥទ្ធិពលនៃការជក់បារីទៅលើសុខភាពផ្លូវភេទ យកល្អគួរតែយល់ដឹងអំពីដំណើនៃការឡើងរឹងរបស់លិង្គសិន។ លំហូរឈាមដែលលឿន និងចូលដល់លិង្គភ្លាមៗ នោះហើយទើបធ្វើអោយលិង្គរឹងបាន។ អ្វីៗទាំងអស់ដែលរាំងស្ទះដំណើរការណ៍មួយនេះ សុទ្ធតែនាំអោយលិង្គមិនអាចរឹងបានឡើយ។ ការជក់បារីបណ្តាលអៅយមានជាតិខ្លាញ់កកជាប់សរសៃឈាម និងលំហូរឈាមមិនធម្មតា ដូច្នេហវានឹងពិបាកអោយលិង្គរឹងបានណាស់។
- ការជក់បារីធ្វើអោយមានការភ្ញោចទៅលើសារធាតុ នីកូទីនទៅខួរក្បាល សម្រាប់កន្ត្រាកលើជាលិការរបស់លិង្គ។
- ការជក់បារីទៀងទាត់អាចបណ្តាលអោយសរសៃឈាមវ៉ែនរីកធំ ដែលវាជាយន្តការមួយបំផ្លាញចំណុះឈាមដែលត្រូវហូរចូលក្នុងលិង្គ។
- អ្នកដែលកំពុងជក់បារីរយៈពេលយូរ (ច្រើនជាង ៨ឆ្នាំ) ហើយអ្នកដែលជក់បារីច្រើនជាង ៣០ដើមក្នុងមួយថ្ងៃទំនងនឹងងាយកើតមានអាការៈងាប់លិង្គបានណាស់។
ការសិក្សាមួយដែលធ្វើឡើងដោយប្រទេសអូស្ត្រាលីបានបង្ហាញអោយឃើញថា អ្នកជក់បារីមាន ២៧ភាគរយដែលធ្លាប់មានអាការៈងាប់លិង្គ។ ការជក់បារីត្រូវបានគេរកឃើញថាជាកត្តាដ៏មានឥទ្ធិពលមួយទៅលើការឡើងរឹងរបស់លិង្គ។ ការពិសោធន៍មួយផ្សេងទៀតដែលធ្វើលើអ្នកជក់បារីដែរនោះ គឺអ្នកដែលត្រូវបានគេគ្រប់គ្រងនោះតម្រូវអោយញ៉ាំស្ករគ្រាប់ ហើយអ្នកជក់បារីតម្រូវអោយជក់បារីពីរដើមមុនពេលមើលវីដេអូសិច។ ក្រោយមកពួកគេរកឃើញថា អ្នកជក់បារីទាំងអស់មានការឡើងរឹងរបស់លិង្គតិចតួចជាងអ្នកដែលត្រូវបានគេគ្រប់គ្រង។
ការងាប់លិង្គដែលបណ្តាលមកពីការជក់បារីមិនមានការឆ្លើយតបបានល្អជាមួយថ្នាំឡើយ។ ចាប់តាំងពីការជក់បារីបំផ្លាញស្រតាប់ខាងក្នុងរបស់សរសៃឈាមដែលបណ្តាលមកពីការឆ្លើយតបរបស់សារធាតុណៃទ្រីចអុកសាយមក ថ្នាំដូចជាវីយ៉ាក្រាក៏មិនមានប្រសិទ្ធភាពក្នុងការព្យាបាលដែរ៕