លិង្គមិនឡើងរឹងគឺជាផលរំខានទូទៅបំផុតនៃថ្នាំមួយចំនួន។ ខណៈពេលដែលថ្នាំទាំងនេះអាចព្យាបាលជំងឺនោះ, វាក៏អាចធ្វើអោយប៉ះពាល់ដល់អរម៉ូនរបស់បុរស, ប៉ះពាល់លើសរសៃវិញាណ ឬប៉ះពាល់ដល់ប្រព័ន្ធឈាមរត់ ដែលនេះបណ្តាលអោយលិង្គមិនឡើងរឹង ឬបង្កើនហានិភ័យនៃលិង្គមិនឡើងរឹង។ ប្រសិនបើអ្នកធ្លាប់មានលិង្គមិនឡើងរឹង ហើយគិតថា វាអាចបណ្តាលមកពីថ្នាំដែលអ្នកប្រើប្រាស់នោះ, សូមកុំឈាមប្រើថ្នាំនោះអោយសោះ។ ប្រសិនបើបញ្ហានោះនៅតែមាន, សូមពិគ្រោះជាមួយនឹងគ្រូពេទ្យ ហើយគាត់អាចចេញថ្នាំថ្មីអោយអ្នក។ ថ្នាំទូទៅបំផុតដែលអាចអោយលិង្គមិនឡើងរឹងរួមមានៈ
- ថ្នាំបញ្ចុះទឹកនោម
- ថ្នាំលើសឈាម
- ថ្នាំប្រឆាំងនឹងអ៊ីស្តាមីន
- ថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត
- ថ្នាំសម្រាប់ជំងឺផាកឃីនសាន់
- ថ្នាំប្រឆាំងនឹងចង្វាក់បេះដូងមិនប្រក្រតី
- ថ្នាំស្ងប់អារម្មណ៍
- ថ្នាំបន្ធូរសាច់ដុំ
- ថ្នាំប្រឆាំងនឹងការរលាកដែលមិនមែនជាស្តេរ៉ូអ៊ីត
- ថ្នាំប្រឆាំងនឹងអ្នកទទួល H2
- ថ្នាំដែលជាអរម៉ូន
- ថ្នាំជាសារជាតិគីមី
- ថ្នាំសម្រាប់ការប្រកាច់
- ថ្នាំសម្រាប់ជំងឺមហារីកក្រពេញប្រូស្តាត
សារធាតុ ឬថ្នាំដទៃទៀតដែលអាចបណ្តាលអោយលិង្គមិនឡើងរឹងរួមមាន៖
- ស្រា
- ថ្នាំអមហ្វេតាមីន
- ថ្នាំសន្លប់
- កូកាអ៊ីន
- កញ្ឆា
- ថ្នាំញៀន
- ថ្នាំបំបាត់ការឈឺចាប់ប្រភេទអូផ្ចូអ៊ីត
ក្រៅពីផលវិបាកដែលការប្រើប្រាស់ ឬការញៀននឹងថ្នាំទាំងនោះអាចមានហើយ, លិង្គមិនឡើងរឹងមិនត្រូវបានគេនិយាយនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ, ការប្រើប្រាស់ថ្នាំទាំងនេះគឺជាកត្តាហានិភ័យនៃលិង្គមិនឡើងរឹង។ ថ្នាំទាំងនេះមិនត្រឹមតែប៉ះពាល់ និងបន្ថយមុខងាររបស់ប្រព័ន្ធប្រសាទកណ្តាលប៉ុណ្ណោះទេ, ប៉ុន្តែវាក៏បណ្តាលអោយខូចខាតធ្ងន់ធ្ងរលើសរសៃឈាម ដែលបណ្តាលអោយលិង្គមិនឡើងរឹងជាអចិន្ត្រៃយ៍៕