ឥឡូវ មានចំនួននៃការស្រាវជ្រាវជាច្រើនដែលបានបង្ហាញពីការផ្សារភ្ជាប់គ្នារវាងលិង្គមិនឡើងរឹង និងភាពធាត់, កម្រិតកូឡេស្តេរ៉ុលខ្ពស់, ជំងឺលើសឈាម, ជំងឺទឹកនោមផ្អែម និងជំងឺបេះដូងជាដើម។
ការណែនាំខាងក្រោមនេះអាចដើរតួនៅក្នុងការ ការពារលិង្គមិនឡើងរឹង ឬធ្វើអោយលិង្គមានភាពប្រសើរឡើងទៅវិញ។
សូមញ៉ាំអាហារដែលមានសុខភាពគ្រប់គ្រាន់
ចំណីអាហារដែលមានកម្រិតនៃជាតិខ្លាញ់ និងអាហារដែលមានដូចជាបន្លែ, ផ្លែឈើ និងគ្រាប់ធញ្ញជាតិអាចផ្តល់នូវប្រយោជន៍នូវភាពមិនឡើងរឹងនៃលិង្គ។
បន្ថយកូឡេស្តេរ៉ុល
កូឡេស្តេរ៉ុលខ្ពស់អាចធ្វើអោយសរសៃឈាមអារទែរឹង, តូច ឬស្ទះដែលពិបាកអោយឈាមធ្វើដំនើរទៅលិង្គបាន។ ដូចនេះ បុរសអាចបន្ថយកូឡេស្តេរ៉ុតាមរយៈការញ៉ាំចំណីអាហារ, ធ្វើលំហាត់ប្រាណ និងការប្រើថ្នាំបាន។
រក្សាទម្ងន់
បុរសដែលឡើងទម្ងន់ហាក់ដូចជាងាយនឹងលិង្គមិនឡើងរឹង។ ដូចនេះសូមរក្សាទម្ងន់អោយមានស្ថេរភាព និងត្រឹមត្រូវ។
ធ្វើលំហាត់ប្រាណអោយបានទៀងទាត់
ការធ្វើលំហាត់ប្រាណទៀងទាត់អាចបន្ថយហានិភ័យនៃលិង្គមិនឡើងរឹងបាន។ សូមជ្រើសរើសលំហាត់ប្រាណដែលអ្នកចូលចិត្ត និងនឹងធ្វើលំហាត់ប្រាណជាទៀងទាត់ជារៀងរាល់ថ្ងៃ។ បន្ថែមពីលើការបន្ថយហានិភ័យនៃការមិនឡើងរឹងនៃលិង្គ, ការធ្វើលំហាត់ប្រាណក៏អាចជួយអោយអ្នកគ្រប់គ្រងបញ្ហាស្ត្រេសបានផងដែរ។ ដូចនេះសូមពិនិត្យជាមួយនឹងគ្រូពេទ្យមុននឹងចាប់ផ្តើមកម្មវិធីនៃការធ្វើលំហាត់ប្រាណ៕