មនុស្សប្រុសតែងតែចង់អោយលិង្គរបស់ខ្លួនរឹងជាងមុន និងវែងជាងមុនជានិរន្តន៍។ ការប្រើប្រេងលាបត្រៀមចុះសមរភូមិ, ការព្យាបាល និងប្រើឧបករណ៍ជំនួយដែលបានមកពីទីផ្សារ នៅតែមានសំណួរចោទសួរទាក់ទងនឹងប្រសិទ្ធភាពរបស់វាថា នឹងធ្វើអោយមនុស្សប្រុសទទួលបានការឡើងរឹងរបស់លិង្គល្អដែរឬអត់ដដែល។ តាមពិតរឿងនេះទំនងជាទេវតាជាអ្នកចារអោយអ្នកហើយមើលទៅ ប៉ុន្តែនៅតែមានរឿងមួយដែលអាចធ្វើអោយគាត់ទទួលនូវប្រសិទ្ធភាពយ៉ាងល្អបំផុតតាមធម្មជាតិបាន។
អង់ទីអុកស៊ីដង់
អ្នកត្រូវការសារធាតុអង់ទីអុកស៊ីដង់ដើម្បីធានានូវការឡើងរឹងរបស់លិង្គយ៉ាងល្អមួយ។ ផ្លែឈើដូចជា បឺរីពណ៌ខៀវ, បឺរីចាស់ និងបៀលបឺរីសុទ្ធតែផ្ទុកទៅដោយសារធាតុ Anthocyanins ក្នុងកម្រិតខ្ពស់សម្រាប់ជួយរក្សាការឡើងរឹងរបស់លិង្គ។ Anthocyanins ជួយបង្ការកម្រិតសារណៃទ្រីចអុកសាយកុំអោយថយចុះ ព្រោះវាមាននាទីយ៉ាងសំខាន់សម្រាប់ជាធាតុផ្សំធ្វើអោយសរសៃឈាមរីកធំ។
ញ៉ាំដើម្បីមានកម្លាំងកាន់តែច្រើន
អ្នកត្រូវតែមានកម្លាំងដើម្បីទ្រទ្រងអោយការឡើងរឹងរបស់លិង្គបន្តបានយូរទៅតាមការចង់បានរបស់អ្នក។ ជីវជាតិត្រូវបានចាប់យកទៅប្រើប្រាស់តាមរយៈឈាម និងអ័រម៉ូន ហើយមានតែជីវជាតិដែលល្អៗប៉ុន្តែដែលអាចជួយអោយលិង្គរឹងល្អបាន។ ជាពិសេស អ្នកត្រូវការសារធាតុកាប៉ូអ៊ីដ្រាតដើម្បីប្រើជាសាំងសម្រាប់ផ្លូវ, សារធាតុស័ង្គមានសារៈសំខាន់ក្នុងការបង្កើតទឹកកាម។ ពពួកសណ្តែកសម្បូរជាតិស័ង្គសីជាងគេ។
ក្បាច់ដែលអ្នកចូលចិត្ត
ក្បាច់រួមភេទធម្មតាៗដូចជា ក្បាច់ម៉ែចែកអោយ (បុរសនៅពីលើស្ត្រី) ឬក្បាច់ Doggy Style (ស្ត្រីអោនលុតជង្គង់ ហើយបុរសនៅពីក្រោយ) គួរតែរៀបចំឡើងដោយបុរសដែលគាត់មានបញ្ហាក្នុងការឡើងរឹងរបស់លិង្គ ឬចង់អោយលិង្គរបស់គាត់រឹងបានយូរ។ ចំពោះក្បាច់ស្ត្រីនៅពីលើបុរស ឬក្បាច់ផ្សេងៗទៀតដែលមិនដាក់ទំនាញទៅលើអ្នកទេគួរតែចៀសវាង។
កុំអោយមានភាពស្ត្រេស
បើសិនជាខួរក្បាលរបស់អ្នកកំពុងតែធ្វើការលើសម៉ោងទៅលើការចៀសវាងអ្វីមួយ វាប្រាកដជានឹងប៉ះពាល់ដល់ចំណង់ផ្លូវភេទរបស់អ្នកជាមិនខាន។ បើសិនមានភាពតានតឹងក្នុងខ្លួនខ្លាំង ដោយសារតែស្ត្រេស វានឹងធ្វើអោយសារធាតុ Epinephrine ចេញក្នុងចរន្តឈាមច្រើន និងធ្វើអោយសរសៃឈាមទៅជារឹង។ ដូច្នេះអ្នកគួរតែសិក្សាទៅវិញ្ញាណទាំងប្រាំរបស់គ្នាទៅវិញទៅមកដើម្បីជាមធ្យោបាយមួយសម្រួលអារម្មណ៍ស្ត្រេសបាន។ ចូរចាប់ផ្តើមជាមួយការដកដង្ហើម បូករួមនឹងការប្រើវត្ថុរាវ (ដៃ) ដើម្បីបង្កើនអារម្មណ៍អ្នកបន្ថែមទៀត។ ការដែលគ្មានភាពស្ត្រេស ឬតានតឹងក្នុងរាងកាយសោះ នឹងជួយពង្រឹងដល់សមត្ថភាពក្នុងការឡើងរឹងរបស់លិង្គ។
ឈប់ជក់បារី
ចូរស្រមើស្រមៃមើលថាការចំណាយលុយដើម្បីបង្កើតការបំផ្លាញដ៏ដូចៗគ្នារយៈពេលយូរ វានឹងប៉ះពាល់ទៅដល់សមត្ថភាពក្នុងឡើងរឹងរបស់លិង្គបាន។ ការជក់បារីក្រៅពីបង្កើនការប្រឈមជំងឺបេះដូង, មហារីកសួត, មហារីកផ្លោកនោម និងផលវិបាកផ្សេងៗទៀតនោះ វាក៏ប្រឈមនឹងការងាប់លិង្គរហូតដល់ទ្វេដងឯណោះ៕