ក្នុងពេលមានផ្ទៃពោះគឺជាពេលវេលាដ៏សំខាន់មួយដែលស្ត្រីត្រូវតែប្រុងប្រយ័ត្នជាងគេនៅពេលញ៉ាំអាហារតែម្តង ព្រោះទារកក្នុងផ្ទៃត្រូវការជីវជាតិសំខាន់សម្រាប់លូតលាស់ និងធំធាត់ពីអ្នក។ ប៉ុន្តែបើសិនជាអ្នកគិតថា ការញ៉ាំផ្សិតក្នុងពេលមានផ្ទៃពោះមានសុវត្ថិភាព ឬអត់នោះ ចូរបន្តអានអត្ថបទនេះបន្ថែមទៀតទៅ។
ដោយយោងទៅតាមអ្នកជំនាញខាងអាហារូបត្ថម្ភបានឲ្យដឹងថា ស្ត្រីមានផ្ទៃពោះគួរតែបញ្ចូលផ្សិតទៅក្នុងរបបអាហារពួកគេឲ្យបានច្រើនដោយសារតែ៖
វីតាមីន B កំផ្លេច
ផ្សិតជាប្រភពដ៏ឆ្លាតវៃមួយនៃវីតាមីនសំខាន់ៗ ជាពិសេស Niacin និង Riboflavin ដែលមាននាទីជំរុញដល់សុខភាពស្បែក សរសៃប្រសាទ និងផ្លូវរំលាយអាហារ ព្រមទាំងផ្តល់ថាមពលដល់រៀងកាយថែមទៀត។
វីតាមីន D
វីតាមីន D មានសារៈសំខាន់ក្នុងពេលមានផ្ទៃពោះ ព្រោះវាជួយដល់ការបឺតស្រូបជាតិកាលស្យូមចេញពីចំណីអាហារ សម្រាប់ការលូតលាស់ដល់ឆ្អឹងទារក។
ជាតិដែក
តើអ្នកមានដឹងទេថា ក្នុងពេលមានផ្ទៃពោះ ចំណុះឈាមនឹងកើនឡើង ដូច្នេះអ្នកត្រូវការអេម៉ូគ្លូប៊ីនកាន់តែច្រើន មានន័យថា រាងកាយនឹងត្រូវការជាតិដែកកាន់តែច្រើនថែមទៀត។ អ្នកត្រូវតែញ៉ាំជាតិដែកប្រមាណ ២៥មីលីក្រាមរាល់ថ្ងៃ។
ជាតិសរសៃ និងអង់ទីអុកស៊ីដង់
ផ្សិតផ្តល់ជាអង់ទីអុកស៊ីដង់ដើម្បីការពារកោសិកាពីការខូចខាតដោយសាររ៉ាឌីកាលសេរី។ ជាតិសរសៃក្នុងផ្សិតនឹងជួយបង្ការការទល់លាមកដែលជាបញ្ហាកើតមានជាញឹកញាប់ក្នុងពេលមានផ្ទៃពោះ៕