ស្បូនគឺជាកន្លែងមួយដែលទារកត្រូវការរស់នៅដើម្បីលូលតាស់ក្នុងពេលដែលស្ត្រីមានផ្ទៃពោះ។ ក្នុងពេលវះកាត់ ស្បូនទាំងមូលនឹងត្រូវកាត់ចោលតែម្តង។ គ្រូពេទ្យក៏ប្រហែលជាត្រូវកាត់ទាំងបំពង់ដៃស្បូន និងក្រពេញអូវ៉ែទៀតផងក្នុងករណីដែលចាំបាច់។ ក្រោយពីកាត់ស្បូនរួច អ្នកក៏មិនអាចមករដូវ និងមិនអាចមានផ្ទៃពោះទៀតដែរ។
ស្ត្រីគ្រប់រូបដែលកាត់ស្បូនចោលហើយនឹងលែងមានរដូវដូចមុនទៀតហើយ។ មិនខ្វល់ថាអ្នកនឹងមានអាការៈផ្សេងៗនៃការរ៉ាំងរដូវក្រោយពីកាត់ស្បូនហើយនោះតេ ប៉ុន្តែរឿងនេះក៏អាស្រ័យទៅថាតើគ្រូពេទ្យបានកាត់ក្រពេញអូវ៉ែរបស់អ្នកដែរឬអត់ដែរ។
បើសិនជាក្រពេញអូវ៉ែមិនត្រូវបានកាត់ចោលទេ អ្នកក៏មិនមានអាការៈ ឬរោគសញ្ញានៃការរ៉ាំងរដូវភ្លាមៗដែរ។ ប៉ុន្តែអ្នកទំនងជាអាចមានរោគសញ្ញាទាំងនោះលឿនជាងធម្មតា ពីរទៅបីឆ្នាំ។ រោគសញ្ញានៃការរ៉ាំងរដូវមានដូចជា ក្តៅពេញខ្លួន។
បើសិនជាក្រពេញអូវ៉ែទាំងពីរត្រូវបានកាត់ចេញក្នុងពេលកាត់ស្បូនដែរនោះ អ្នកគឺលែងមានរដូវ ហើយក៏ចូលក្នុងស្ថានភាពរ៉ាំងរដូវភ្លាមៗដែរ។ ដោយសារតែកម្រិតអ័រម៉ូនថយចុះដោយសារតែគ្មានក្រពេញអូវ៉ែ រោគសញ្ញាប្រហែលជាខ្លាំងក្លាជាស្ត្រីរ៉ាំងរដូវតាមធម្មជាតិទៅទៀត៕