តើអ្នកអាចចងចាំនូវពេលវេលាចុងក្រោយដែលអ្នកមិនមានភាពតានតឹងសោះក្នុងខ្លួនដែរទេ? អ្វីដែលសំខាន់នោះគឺថា អ្នកពិតជាមិនអាចទាញយកអារម្មណ៍មួយនោះមកវិញម្តងទៀតនោះទេ។ ចូរចាំថា គ្រប់ពេលដែលអ្នកស្ត្រេស រាងកាយនឹងបញ្ចេញជាអាការៈមួយចំនួនដែលអាចបញ្ជាក់អំពីអ្វីៗដែលមានក្នុងចិត្តគំនិតអ្នកបាន។ ខាងក្រោមនេះគឺជាអាការៈរាងកាយមួយចំនួនដែលបញ្ជាក់ថា អ្នកកំពុងតែជួបបញ្ហាតានតឹងក្នុងអារម្មណ៍ខ្លាំងណាស់៖
មានអាការៈឈឺក្បាលស្ទើរតែចង់លើកពាន់រង្វាន់ជើងឯកទៅហើយ
ងាយនឹងមិនស្រួលខ្លួនណាស់ដោយសារតែប្រព័ន្ធភាពស៊ាំចុះខ្សោយ
ក្នុងមាត់ស្ងួតខ្លាំងជាងនៅវាលខ្សាច់សាហារ៉ាទៅទៀត
សម្រាប់មនុស្សស្រី នៅពេលមករដូវម្តងៗ គឺឈឺចាប់បែបរមួលខ្លាំងដូចគេយកទៅកាប់អញ្ចឹង
តែងសុបិន្តឃើញរឿងចម្លែកៗ
ចេះតែឃ្លានញ៉ាំរបស់ផ្អែមៗខុសធម្មតា៕