រឿងនេះអាស្រ័យទៅតាមសុខភាព និងភាពសុខស្រួលខាងរាងកាយរបស់ស្ត្រីមានផ្ទៃពោះដែរ។ បើសិនជាម្តាយនៅមានសុខភាពល្អ និងចង់បន្តការងាររបស់គាត់នៅកន្លែងធ្វើការទៀតក៏មិនមានអ្វីទាស់ខុសដែរ ព្រោះវាជាជម្រើសរបស់គាត់។ ប៉ុន្តែ ស្ត្រីជាម្តាយក៏គួរតែពិចារណាលើការសម្រាលពីការងារដើម្បីទុកពេលខ្លួនឯងសម្រាលកូន និងបន្ធូរអារម្មណ៍ពីភាពតានតឹងដែរ។
ពេលណាដែលស្ត្រីគួរតែចំណាយពេលនៅផ្ទះ និងឈប់ចេញទៅក្រៅធ្វើការងារទៀត?
- បើសិនជាការអស់កម្លាំងតម្រូវឲ្យអ្នកនៅផ្ទះទើបល្អនោះ យកល្អគួរតែឈប់ចេញទៅធ្វើការងារហើយ។ ចូរចៀសវាងការធ្វើឲ្យរាងកាយរងភាពស្ត្រេសខាងផ្លូវកាយ និងចិត្ត។
- ទោះបីជាការងារទាមទារឲ្យអង្គុយនៅមួយកន្លែងក៏ដោយ តែការហើមជើង និងឈឺខ្នងក៏ជារឿងដែលតម្រូវឲ្យអ្នកឈប់ដែរ ដូច្នេះចូរជ្រើសរើសការសម្រាកនៅផ្ទះ ឬសុំមេកាត់បន្ថយការងារទៅ។
- បើសិនជារោគសញ្ញានៃការសម្រាលកូនចេញហើយដូចជា ស្បូនកន្ត្រាក់មិនទៀងទាត់ បែកទឹកភ្លោះ ឈឺខ្នងខ្លាំង នោះគឺជាពេលវេលាដែលត្រូវទៅផ្ទះ និងទាក់ទងគ្រូពេទ្យហើយ។
ម្តាយមួយចំនួនប្រហែលជាយល់ថា វាគឺជារឿងស័ក្តិសមបំផុតក្នុងការឈប់ពីការងារមុនមួយសប្តាហ៍ ឬមួយខែឯណោះ។ បើសិនជារឿងលុយកាកមិនអំណោយផលក្រោយពីឈប់ពីការងារទេ ចូរគិតថា ការធ្វើបែបនេះគឺដើម្បីសុខភាពកូនក្នុងផ្ទៃ៕