អាស៊ីតហ្វូលិក ឬហៅថា Folate គឺជាវីតាមីន B9។ វត្តមានរបស់វីតាមីននេះមានយ៉ាងច្រើនក្នុងបន្លែពណ៌បៃតង និងផ្លែឈើជូរៗ។ កម្រិតនៃការប្រើប្រាស់វិតាមីនមួយនេះសម្រាប់ស្ត្រីក្នុងវ័យបន្តពូជគឺ ៤០០ម៉ៃក្រូក្រាមជារៀងរាល់ថ្ងៃ។ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) បានណែនាំឲ្យស្ត្រីចាប់ផ្តើមប្រើកម្រិតវីតាមីនខាងលើយ៉ាងហោចណាស់មួយខែមុនពេលព្យាយាមមានផ្ទៃពោះ។ ក្នុងពេលមានផ្ទៃពោះ Folate មានសារៈសំខាន់ណាស់សម្រាប់ការលូតលាស់យ៉ាងត្រឹមត្រូវរបស់ទារក និងសុខភាពម្តាយទាំងមូល។
យ៉ាងណាមិញ ហេតុផលដែលស្ត្រីមានផ្ទៃពោះមិនអាចខ្វះវីតាមីនប្រភេទនេះបានដោយសារតែ៖
- បង្ការកូនកើតមកខូចអវៈយវៈធ្ងន់ធ្ងរដូចជា ពកឆ្អឹងខ្នង ឬអត់លលាក្បាលជាដើម
- ជំរុញដល់ការផលិតកោសិកាគ្រាប់ឈាមក្រហមគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់មនុស្សពីរនាក់
- បង្ការការលូតលាស់មិនគ្រប់គ្រាន់របស់ទារកនៅក្នុងផ្ទៃ
- ចៀសផុតពីការកើតមកខូចអវៈយវៈតិចតួចដូចជា ឆែបមាត់ ឆែបក្រអូមជាដើម
- អាចការពារម្តាយពីផលវិបាក្នុងពេលមានផ្ទៃពោះដូចជា ត្រៀមក្រឡាភ្លើង ឬរលូតជាដើម
- ការពារម្តាយពីជំងឺផ្សេងៗដូចជា ជំងឺបេះដូង ដាច់សរសៃឈាមខួរក្បាល ជំងឺភ្លេចភ្លាំង និងមហារីកមួយចំនួន។
យ៉ាងណាមិញដើម្បីទទួលបានការប្រើប្រាស់វីតាមីននេះបានត្រឹមត្រូវគឺត្រូវមានការពិគ្រោះជាមួយគ្រូពេទ្យសិន៕